បន្ទាប់ពីក្រឡាប់ឡានដឹកអាស៊ីត ៣០តោន លេចធ្លាយចូលទន្លេនៅឡាវ កម្ពុជាកំពុងតាមដានទឹក

ពិភពលោក
ថ្ថ្ងៃពុធ 10 មេសា 2024
បន្ទាប់ពីក្រឡាប់ឡានដឹកអាស៊ីត ៣០តោន លេចធ្លាយចូលទន្លេនៅឡាវ កម្ពុជាកំពុងតាមដានទឹក

ក្រោយឡានដឹកអាស៊ីតស៊ុលហ្វូរិច (Sulfuric Acid) ក្រឡាប់នៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងប្រាបាង ប្រទេសឡាវ កាលពីថ្ងៃទី០៣ ខែមេសា បណ្តាលឱ្យធ្លាយអាស៊ីត ៣០តោន ធ្លាក់ចូលស្ទឹងណាមខាន់ ដែលស្ទឹងនេះហូរធ្លាក់មកចូលទន្លេមេគង្គ ត្រង់ចំណុចទីក្រុងហ្លួងប្រាបាងមានចម្ងាយជា១ពាន់ គីឡូម៉ែត្រពីព្រំប្រទល់កម្ពុជា-ឡាវ។

បន្ទាប់ពីក្រឡាប់ឡានដឹកអាស៊ីត ៣០តោន លេចធ្លាយចូលទន្លេនៅឡាវ កម្ពុជាកំពុងតាមដានទឹក

ក្នុងនោះក្រសួងបរិស្ថានបានចាត់ក្រុមការងារជំនាញចុះត្រួតពិនិត្យស្ថានភាពគុណភាពទឹកទន្លេមេគង្គនៅតាមតំបន់ព្រំដែនជាប់ប្រទេសឡាវ និងយកសំណាកទឹកមកធ្វើការវិភាគតាមដានជាប្រចាំ និងបានចាត់មន្ត្រីនៅប្រចាំការតាមដានស្ថានភាពគុណភាពទឹកនៅទន្លេមេគង្គ ពិសេសនៅតំបន់រ៉ាមសារ ក្នុងខេត្តស្ទឹងត្រែង។ នេះបើយោងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ចេញផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២៤៕

បន្ទាប់ពីក្រឡាប់ឡានដឹកអាស៊ីត ៣០តោន លេចធ្លាយចូលទន្លេនៅឡាវ កម្ពុជាកំពុងតាមដានទឹក