ក្រសួងធនធានទឹក ប្រកាសឱ្យតោងប្រយ័ត្នអាកាសធាតុចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី២៧-៣០ ខែមករា ឆ្នាំ២០២៣

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 27 មករា 2023
ក្រសួងធនធានទឹក ប្រកាសឱ្យតោងប្រយ័ត្នអាកាសធាតុចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី២៧-៣០ ខែមករា ឆ្នាំ២០២៣

ក្រសួងធនធានទឹក ប្រកាសឱ្យតោងប្រយ័ត្នអាកាសធាតុចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ព្រោះតែកម្ពុជាទទួលរងទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្ត បន្តបង្កើនឥទ្ធិពលក្នុងកម្រិតពីបង្គួរ ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យអាកាសធាតុបន្តចុះត្រជាក់បន្ថែមទៀត ជាពិសេសនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមករា ដែលនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ភាគពាយព្យ ធាតុអាកាសនឹងចុះត្រជាក់ខ្លាំងជាងសព្វមួយដង ដោយស៊ីតណ្ហភាពអប្បបរមានៅបណ្តាខេត្តទាំងនោះ អាចធ្លាក់ចុះដល់ ១៤-១៦អង្សា។

ក្រសួងធនធានទឹក ប្រកាសឱ្យតោងប្រយ័ត្នអាកាសធាតុចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី២៧-៣០ ខែមករា ឆ្នាំ២០២៣

ចំពោះបណ្តាខេត្តដទៃទៀត ស៊ីតណ្ហភាពអប្បបរមាមានពី ១៧-២១°C ចំណែកនៅរាជធានីភ្នំពេញវិញ ស៊ីតណ្ហភាពអប្បបរមាអាចធ្លាក់ចុះដល់ ២០°C ហើយបន្ទាប់ពីនោះរហូតដល់ថ្ងៃទី០៥ ខែកុម្ភៈស៊ីតណ្ហភាពនឹងវិលមកជាធម្មតាវិញ៕ រក្សា

ក្រសួងធនធានទឹក ប្រកាសឱ្យតោងប្រយ័ត្នអាកាសធាតុចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី២៧-៣០ ខែមករា ឆ្នាំ២០២៣