ចាប់ពីថ្ងៃ២ឧសភាអាចមានភ្លៀងធ្លាក់ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៦%ទៅ១០%

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 2 ឧសភា 2024
ចាប់ពីថ្ងៃ២ឧសភាអាចមានភ្លៀងធ្លាក់ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៦%ទៅ១០%

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី ២ - ៤ ខែឧសភា ឆ្នាំ២០២៤ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ កម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ 

ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៩°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតីមានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៩°C។

ចាប់ពីថ្ងៃ២ឧសភាអាចមានភ្លៀងធ្លាក់ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៦%ទៅ១០%

ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០%។ តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៦%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕