រថយន្តធុនធំប្រភេទយុីឌុបមួយគ្រឿង ខណៈកំពុងធ្វើដំណើរលើផ្លូវជាតិលេខ ៥១ បានផ្ទុះកង់ក្រោយនៅតែបន្តបើកទៅមុខបណ្ដាលឱ្យឆេះហុយបែកផ្សែងយ៉ាងសន្ធោសន្ធៅនាំឱ្យសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យចេញទៅជួយពន្លត់កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២១ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
បើតាមសមត្ថកិច្ចបានឱ្យថា មុនកើតហេតុ រថយន្តនោះប្រភេទយុីឌុបម៉ាកហុីយ៉ាន់ដាយពណ៌ស្វាយ ពាក់ស្លាកលេខ ភ្នំពេញ 3C-4921 បើកបរដោយឈ្មោះ សាន់ មុះ ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ បានបើកបរក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចខាងលើស្រាប់តែផ្ទុះកង់ក្រោយផ្នែកខាងឆ្វេង មិនបានឈប់ភ្លាមទេបន្តបើកទៅមុខបណ្ដាលឱ្យអូសប៉ះនឹងកៅ ស៊ូថ្នល់ជាតិកេីតជាអណ្ដាតភ្លេីងឆាបឆេះ តែម្ដង តែមិនបណ្ដាលឱ្យមានអ្នករងគ្រោះថ្នាក់នោះទេ៕ រំចង់