ខ្មាន់កាំភ្លើង​សារភាព​ថា បងធំឱ្យតម្លៃ ១៧០០ដុល្លារ តែមិនហ៊ានប្រាប់ឈ្មោះខ្លាចសុវត្ថិភាពគ្រួសារ

ពិភពលោក
ថ្ថ្ងៃច័ន្ទ 13 មករា 2025
ខ្មាន់កាំភ្លើង​សារភាព​ថា បងធំឱ្យតម្លៃ ១៧០០ដុល្លារ តែមិនហ៊ានប្រាប់ឈ្មោះខ្លាចសុវត្ថិភាពគ្រួសារ

នគរបាល​ក្រុង​បាងកក សង្កាត់​១ លោក អដ្ឋាផន វង្សសិរិព្រីដា(Arthaphorn Wongsiripreeda) បានប្រាប់​អ្នកសារព័ត៌មានថា ខ្មាន់កាំភ្លើង​ជនជាតិ​ថៃ ឈ្មោះ អេកាឡាក់ ផែណយ (Ekalak Paenoi) បាន​សារភាព​ថា រូបគេ​បានទទួល​សំណើរ​ឱ្យ​បាញ់សម្លាប់​លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពី​ជនជាតិ​ថៃ​ម្នាក់​ដែល​ជា​អ្នកមាន​គុណបំណាច់​លើ​រូបលោក កាលពី​លោក​ត្រូវបាន​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​ទាហាន​ដំបូង។ 

ខ្មាន់កាំភ្លើង​សារភាព​ថា បងធំឱ្យតម្លៃ ១៧០០ដុល្លារ តែមិនហ៊ានប្រាប់ឈ្មោះខ្លាចសុវត្ថិភាពគ្រួសារ

លោក អដ្ឋាផន បន្តថា ដំបូង​ឡើយ​ខ្មាន់កាំភ្លើង​មិន​ទទួល​ភារកិច្ច​នេះទេ ប៉ុន្តែ​អ្នកបញ្ជា​នោះ បាន​បង្ខំ​រូបគេ​ជាច្រើន​ដង ទើបព្រម​ទទួល​ភារកិច្ច​នេះ​ក្នុង​តម្លៃ​ឈ្នួល​ចំនួន ៦​ម៉ឺន​បាត ឬ​ជាង ១​ពាន់ ៧​រយ​ដុល្លារ  ដោយ​ខ្មាន់កាំភ្លើង​ប្រាប់ថា រូបគេ​ទទួល​ភារកិច្ច​នេះ គឺ​ចង់​តបស្នង​សងគុណ​ចំពោះ​អ្នក​បញ្ជា។

ខ្មាន់កាំភ្លើង​សារភាព​ថា បងធំឱ្យតម្លៃ ១៧០០ដុល្លារ តែមិនហ៊ានប្រាប់ឈ្មោះខ្លាចសុវត្ថិភាពគ្រួសារ

ជនដៃដល់រូបនេះថា ក្នុង​ប្រតិបត្តិការ​បាញ់សម្លាប់​លោក លិម គិមយ៉ា គឺមាន​អ្នករៀបចំ​គម្រោង​ជា​ប្រព័ន្ធ ដោយមាន​ជនជាតិខ្មែរ ប្រើ​ឈ្មោះ​ជា​ភាសា​ថៃ​ថា ស៊ុមវ៉ាំង បាំរុងគីត (Sumvang Bamrongkit) ជា​អ្នក​ផ្ទេរប្រាក់​ឈ្នួល​នៅមុន​កើតហេតុ​ចំនួន ៣​ម៉ឺន​បាត ឬ​ជាង ៩​រយ​ដុល្លារ និង​សម្រេច​ភារកិច្ច​ទើបទទួលបានចំនួន ៣​ម៉ឺន​បាត។ ចំពោះ​ប្រតិបត្តិ​ការសម្លាប់នេះ​រូបគេ​បានទទួល​សារ​នៅលើ​បណ្ដាញ​ទំនាក់ទំនង​ឡាញ​(Line) ដែលមាន​អ្នក​ប្រាប់​ពី​អត្តសញ្ញាណ​លោក លិម គិមយ៉ា ពេលវេលា និង​ទីតាំង​ចំណតរថយន្ត។

ខ្មាន់កាំភ្លើង​សារភាព​ថា បងធំឱ្យតម្លៃ ១៧០០ដុល្លារ តែមិនហ៊ានប្រាប់ឈ្មោះខ្លាចសុវត្ថិភាពគ្រួសារ

ក្រោយពេល​បាញ់សម្លាប់​លោក លិម គិមយ៉ា រួច ខ្មាន់កាំភ្លើង​បាន​រត់គេចខ្លួន តាម​ការ​ចង្អុលបង្ហាញ​របស់​បណ្ដាញ​អ្នកបញ្ជា​ឱ្យ​សម្លាប់ ដោយ​ប្រើប្រាស់​តាម​ជំហាន និង​ឧបាយកល​ដើម្បី​បោក​បញ្ឆោត​មន្ត្រី​ស៊ើបអង្កេត រហូត​ពួកគេ​បាន​នាំ​លោក​ទៅដល់​ព្រំដែន ស្រុក​ខៅដិន (Khao Din) ខេត្ត​ស្រះកែវ (SaKeo) មាន​យុវជន​ចំនួន ២​នាក់​ជា​ជនជាតិខ្មែរ ចាំ​ទទួល​លោក និង​ដឹក​តាម​ម៉ូតូ​ចុះ​តាម​ច្រក​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង។

ខ្មាន់កាំភ្លើង​សារភាព​ថា បងធំឱ្យតម្លៃ ១៧០០ដុល្លារ តែមិនហ៊ានប្រាប់ឈ្មោះខ្លាចសុវត្ថិភាពគ្រួសារ

បច្ចុប្បន្នសមត្ថកិច្ច​បានស្នើសុំ​ដីកាឃុំខ្លួនខ្មាន់កាំភ្លើងពី​តុលាការ​ព្រហ្មទណ្ឌនៅថ្ងៃទី​១៣ ខែ​មករា​ ដើម្បី​បន្តនីតិវិធី​ទៀត៕

ខ្មាន់កាំភ្លើង​សារភាព​ថា បងធំឱ្យតម្លៃ ១៧០០ដុល្លារ តែមិនហ៊ានប្រាប់ឈ្មោះខ្លាចសុវត្ថិភាពគ្រួសារ