អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃទី៥ ខែសីហា បានឱ្យដឹងថា គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូងចាប់ផ្តើមទទួលពាក្យស្នើសុំអាហាររូបករណ៍ពីឥឡូវនេះ សម្រាប់វគ្គអាហារូបករណ៍បន្ទាប់ឱកាសនេះគឺសម្រាប់ការសិក្សារយៈពេល ៤ឆ្នាំ នៅទីក្រុងភ្នំពេញ។
អាហារូបករណ៍នេះផ្តល់ជូនរាល់តម្រូវការរបស់អ្នកក្នុងកំឡុងពេល ៤ឆ្នាំ នៃកម្មវីធី ដែលរួមមាន ថ្លៃសិក្សានិងប្រាក់ឧបត្ថមសម្ភារៈសិក្សា ថ្លៃអាហារ កន្លែងស្នាក់នៅ រួមទាំងថ្លៃទឹក ភ្លើង ការធានារ៉ាប់រងគ្រោះថ្នាក់និងសុខភាព ជាដើម។
អាហារូបករណ៍នេះត្រូវបានផ្តល់ជូនដោយគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង ដែលដឹកនាំដោយក្រសួងបរិស្ថាន និងអនុវត្តដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ លក្ខខណ្ឌជ្រើសរើសត្រូវបានផ្តល់ជូនសម្រាប់សិស្សកំពុងរៀនសថ្នាក់ទី១២ ឬអតីតសិស្សដែលមានសញ្ញាប័ត្រទី១២ (សពុលភាព៣ឆ្នាំ) ដែលមានលំនៅនៅក្នុងតំបន់គោលដៅនៃតំបន់ជួរភ្នំក្រវាញខាងត្បូងរួមមាន ឃុំជីផាត ប្រឡាយ ជំនាប់ ថ្មដូនពៅ ឬស្សីជ្រុំអូរសោម ភូមិបាក់អង្រុត ភូមិពោធិ៍បឹង ភូមិសុណ្ណាបៃតង ភូមិជីមាល ភូមិរមាំងស។
សូមបញ្ជាក់ថា បេក្ខជនត្រូវមកពីគ្រួសារដែលមានជីវភាពខ្វះខាត មានសុជីវធម៌ល្អ និងជាសិស្សរៀនពូកែ។កន្លែងទទួលពាក្យនៅតាមសាលាឃុំ ស្នាក់ការសហគមន៍អេកូទេសចរណ៍ជីផាត និងស្ទឹងអារ៉ែង ដាក់ពាក្យបានចាប់ពីថ្ងៃជូនដំណឹងនេះទៅដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១៕