ការឱ្យដឹងដូចនេះក្រោយជំនួបលោក ដូមីនិក រ៉ាអាប់ រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស ជាមួយលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅទីស្ដីការក្រសួង កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។
លោករដ្ឋមន្ត្រីការបរទេសអង់គ្លេសថា មកកម្ពុជានៅពេលនេះក្នុងនាមមិត្តភ័ក្កនិងជាដៃគូដើម្បីស្វែងយល់អំពីតម្រូវការរបស់កម្ពុជា ជាពិសេសលើវិស័យបរិស្ថាន ដែលនឹងឱ្យក្រុមការងារមកសិក្សាស្វែងយល់បន្ថែមក្នុងការជួយឱ្យមានភាពរីកចំរើនក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។
លោកក៏បានសួរនាំពីតម្រូវការកម្ពុជាលើវិស័យបរិស្ថាន ហើយលោករដ្ឋមន្ត្រី សាយ សំអាល់ បានក៏ជម្រាបទៅវិញថា កម្ពុជាត្រូវការបណ្ដុះបណ្ដាលធនធានមនុស្សជាសំខាន់ និងចំណុចមួយទៀតគឺផ្សារភ្ជាប់ផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំង២ នេះបើតាមការឱ្យដឹងពីលោក នេត្យ ភ័ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានក្រៅពីពាណិជកម្មអាចពាក់ព័ន្ធនឹងជួយទិញឥណទានកាបូនពីតំបន់ការពារព្រៃឈើ ដែលកម្ពុជាបានលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្តតាំងពីឆ្នាំ២០១៦មករហូតមកដល់ពេលនេះបានថវិការចំនួន១១,៦លានដុល្លារសហរដ្ឋអាមេរិក ដែលថវិការទាំងអស់នេះយកទៅបំរើកិច្ចការពារអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍន៍សហគមមូលដ្ឋានជួយបង្កើនជីវភាពពលរដ្ឋរស់នៅតំបន់ការពារនានា។
ទោះជាយ៉ាងនេះក្ដីភាគីអង់គ្លេសមិនទាន់បានសន្យាអ្វីនៅឡើយក្នុងជំនួបនេះ គ្រាន់តែបានជជែកគ្នា ដោយលោកអ្នកនាំពាក្យបានបញ្ជាក់ថា អង់គ្លេសនឹងអាចកំពុងត្រៀមជួយដល់ក្រសួងបរិស្ថាន៕