ករណីឆេះបនល្បែងយេហោ (Grand Diamond City) មនុស្សចំនួន ១៤នាក់ ជាជនជាតិបរទេស ត្រូវគេរាយការណ៍មកថាបានស្លាប់ និង ៧៣នាក់រងរបួស ស្ថិតនៅក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោងជាង១២យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។
រហូតមកដល់ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ អគ្គិភ័យនៅមិនទាន់រលត់នៅឡើយទេ ដោយកម្លាំងសមត្ថកិច្ចកំពុងធ្វេីការបាញ់ទឹកពន្លត់ដោយបានប្រើប្រាស់កម្លាំងសរុប ៣៦០នាក់ រថយន្តពន្លត់អគ្គិភ័យ ១១គ្រឿង។
សូមបញ្ជាក់ថា កាស៊ីណូខាងលើមានបុគ្គលិកជាង ៤០០នាក់ បច្ចុប្បន្នសមត្ថកិច្ចកំពុងរុករកក្រែងមានជនរងគ្រោះផ្សេងទៀតដែលនៅជាប់ក្នុងអាគារនោះ៕ រំចង់