រថភ្លើងក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ខំប្រឹងដឹកស្រូវអូសកកិតចេញផ្កាភ្លើងបណ្តាលឱ្យឆាបឆេះផ្អើលអ្នកស្រុក

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 25 ធ្នូ 2022
រថភ្លើងក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ខំប្រឹងដឹកស្រូវអូសកកិតចេញផ្កាភ្លើងបណ្តាលឱ្យឆាបឆេះផ្អើលអ្នកស្រុក

អគ្គិភ័យមួយបានឆាបឆេះក្បាលរថភ្លើងរបស់ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ចុះជួយបាញ់ទឹកពន្លត់ កាលវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចក្រុមទី២ ភូមិកៀនកែស១ ឃុំគោកឃ្មុំ  ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឱ្យដឹងថាករណីគ្រោះអគ្គិភ័យខាងលើនេះគឺឆេះក្បាលរថភ្លើងមួយគ្រឿងរបស់ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ដែលមានអ្នកបើកបរឈ្មោះ ឆន ផាន់នី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល ។

រថភ្លើងក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ខំប្រឹងដឹកស្រូវអូសកកិតចេញផ្កាភ្លើងបណ្តាលឱ្យឆាបឆេះផ្អើលអ្នកស្រុក

សមត្ថកិច្ចបន្តឱ្យដឹងទៀតថា ដំបូងឡើយគេឃើញរថភ្លើងសណ្តោងទូចំនួន១២ មួយគ្រឿងបានដឹកស្រូវចំនួន ៧២០តោន ហើយទំនងជាលើសកម្លាំងម៉ាស៊ីន ក៏បណ្តាលឱ្យម៉ាស៊ីនប្រឹងអូសកកិតចេញផ្កាភ្លើងទើបបណ្តាលអោយឆាបឆេះឡើងតែម្តង ភ្លាមៗនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យស្រុក ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន និងបំពង់ពន្លត់អគ្គិភ័យក្រុមហ៊ុន ០៨បំពង់ទើបគ្រប់គ្រងស្ថានភាពបាន។

សម្ភារៈខូចខាតនៅគ្រានោះមានក្បាលម៉ាស៊ីនរថភ្លើង ០១គ្រឿង (ខូចខាត៥០%) ប៉ុន្តែមិនមានខូចខាតដល់ស្រូវ និងរងរបួសដល់មនុស្សទេ៕ រំចង់

រថភ្លើងក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ខំប្រឹងដឹកស្រូវអូសកកិតចេញផ្កាភ្លើងបណ្តាលឱ្យឆាបឆេះផ្អើលអ្នកស្រុក រថភ្លើងក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ខំប្រឹងដឹកស្រូវអូសកកិតចេញផ្កាភ្លើងបណ្តាលឱ្យឆាបឆេះផ្អើលអ្នកស្រុក