ទស្សនកិច្ចសម្ដេចតេជោ ហ៊ុន សែន នៅស្ថានទូតអាម៉េរិកប្រចាំកាំម្ពុជា បានពិភាក្សាលើវិធីកែលម្អទំនាក់ទំនងទ្វេភាគី

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 24 ធ្នូ 2022
ទស្សនកិច្ចសម្ដេចតេជោ ហ៊ុន សែន នៅស្ថានទូតអាម៉េរិកប្រចាំកាំម្ពុជា បានពិភាក្សាលើវិធីកែលម្អទំនាក់ទំនងទ្វេភាគី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ច នៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដោយលោកឯកអគ្គរដ្ឋទូត Murphy និងបុគ្គលិក បានទទួលស្វាគមន៍។

បើតាមសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិក បានលើកឡើងថា នៅពេលឆ្នាំ២០២២ ជិតបញ្ចប់លោកឯកអគ្គរដ្ឋទូត Murphy និងបុគ្គលិកបានទទួលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូដែលជាទីប្រឹក្សាជាន់ខ្ពស់របស់លោក នៅស្ថានទូតអាមេរិកនៅភ្នំពេញ។

ទស្សនកិច្ចសម្ដេចតេជោ ហ៊ុន សែន នៅស្ថានទូតអាម៉េរិកប្រចាំកាំម្ពុជា បានពិភាក្សាលើវិធីកែលម្អទំនាក់ទំនងទ្វេភាគី

សហរដ្ឋអាមេរិក វាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់កម្ពុជាលើអាស៊ាន ក្នុងឆ្នាំដែលមានបញ្ហាប្រឈម ថ្នាក់តំបន់ និងសាកលលោក ការគាំទ្រចំពោះកិច្ចប្រជុំកំពូលពិសេសសហរដ្ឋអាមេរិក អាស៊ាន នៅទីក្រុង Washington បដិសណ្ឋារកិច្ចចំពោះការចូលរួមរបស់លោកប្រធានាធិបតី Biden នៅក្នុងកិច្ច ប្រជុំកំពូលកាលពីខែវិច្ឆិកា នៅភ្នំពេញ ហើយនិងការគាំទ្រចំពោះការដំឡើងភាពជាដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សហរដ្ឋអាមេរិក អាស៊ាន។ 

ទស្សនកិច្ចសម្ដេចតេជោ ហ៊ុន សែន នៅស្ថានទូតអាម៉េរិកប្រចាំកាំម្ពុជា បានពិភាក្សាលើវិធីកែលម្អទំនាក់ទំនងទ្វេភាគី

យើងសូមស្វាគមន៍ជំហរបស់កម្ពុជា ក្នុងការលើកកម្ពស់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិការពារបូរណភាពទឹកដី និងសហការគាំទ្រដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ដែលថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ 

លោកឯកអគ្គរដ្ឋទូត Murphy និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពិភាក្សាលើវិធីកែលម្អទំនាក់ទំនងទ្វេភាគី។ យើងរំពឹងថា ឆ្នាំ២០២៣ ល្អប្រកបដោយផ្លែផ្កា ហើយអាចបន្តការខិតខំក្នុងការពង្រឹងមិត្តភាពរវាងប្រជាជន អាមេរិក និងប្រជាជនកម្ពុជា៕ រំដួល

ទស្សនកិច្ចសម្ដេចតេជោ ហ៊ុន សែន នៅស្ថានទូតអាម៉េរិកប្រចាំកាំម្ពុជា បានពិភាក្សាលើវិធីកែលម្អទំនាក់ទំនងទ្វេភាគី