តុលាការស្នើទៅក្រុមប្រឹក្សាជំនុំជម្រះឱ្យចេញដីកាឃាត់ខ្លួនលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 21 ធ្នូ 2022
តុលាការស្នើទៅក្រុមប្រឹក្សាជំនុំជម្រះឱ្យចេញដីកាឃាត់ខ្លួនលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ

លោក ប្លង់ សុផល ព្រះរាជអាជ្ញារងស្នើទៅក្រុមប្រឹក្សាជំនុំជម្រះឱ្យចេញដីកាឃាត់ខ្លួនលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិឡើងវិញក្នុងសវនាការមួយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

ស្រដៀងគ្នានេះដែរកាលពីខែមិថុនា ឆ្នាំ២០២២ តំណាងអយ្យការ បានស្នើឱ្យចាប់លោក កឹម សុខា ដាក់ពន្ធនាគារឡើងវិញម្តងរួចមកហើយ តែកាលនោះត្រូវក្រុមប្រឹក្សាជំនុំជម្រះបដិសេធ។

តុលាការស្នើទៅក្រុមប្រឹក្សាជំនុំជម្រះឱ្យចេញដីកាឃាត់ខ្លួនលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ

សូមបញ្ជាក់ថា នីតិវិធីនៃសាវនាការលើកនេះទំនងជាអាចឈានជិតដល់ការបញ្ចប់សំណុំរឿង។ គ្រាបញ្ចប់ការធ្វើសេចក្តីសន្និដ្ឋានភាគីទាំងអស់កំពុងរង់ចាំមើលលិទ្ធផលនៃការប្រកាសសាលក្រម៕ រំដួល