ចិន-រុស្ស៊ី ធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា គ្រាដែលពូទិនមើលមេដឹកនាំចិនជាសម្ព័ន្ធមិត្តដ៏សំខាន់ប្រឆាំងលោកខាងលិច

ពិភពលោក
ថ្ថ្ងៃពុធ 21 ធ្នូ 2022
ចិន-រុស្ស៊ី ធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា គ្រាដែលពូទិនមើលមេដឹកនាំចិនជាសម្ព័ន្ធមិត្តដ៏សំខាន់ប្រឆាំងលោកខាងលិច

ក្រសួងការ​ពារជាតិរុស្ស៊ី​បាន​អោយដឹងថា រុស្ស៊ី និងចិននឹងធ្វើសមយុទ្ធយោធាជើងទឹករួមគ្នាចាប់ពីថ្ងៃទី ២១-២៧ ខែធ្នូ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax បានរាយការណ៍កាលពីថ្ងៃចន្ទ។

សមយុទ្ធកងទ័ពជើងទឹករួមគ្នាដែលបានធ្វើឡើងជារៀង​រាល់ឆ្នាំចាប់តាំង​ពីឆ្នាំ២០១២នឹងមានការបាញ់មីស៊ីលនិងកាំភ្លើងធំនៅក្នុងសមុទ្រចិនខាងកើត។គោលបំណងសំខាន់នៃសម​យុទ្ធ​គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹករវាងរុស្ស៊ី និងចិនដើម្បីរក្សាសន្តិភាពនិងស្ថិរភាព​នៅក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក។

ចិន-រុស្ស៊ី ធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា គ្រាដែលពូទិនមើលមេដឹកនាំចិនជាសម្ព័ន្ធមិត្តដ៏សំខាន់ប្រឆាំងលោកខាងលិច

ទីក្រុងម៉ូស្គូបានព្យាយាមបង្កើនទំនាក់ទំនងនយោបាយ សន្តិសុខ និងសេដ្ឋកិច្ចរបស់ខ្លួនជាមួយទីក្រុងប៉េកាំង ហើយ​មើលឃើញថា មេដឹកនាំចិនលោក ស៊ីជីនពីងជាសម្ព័ន្ធមិត្តដ៏សំខាន់នៅក្នុងសម្ព័ន្ធភាព​ប្រឆាំងលោក​ខាង​លិច។

រុស្ស៊ីបាននិយាយថា នាវាចំនួន៤គ្រឿងរបស់ខ្លួននឹងចូលរួមក្នុងសមយុទ្ធនេះ រួមទាំងនាវាផ្ទុកមីស៊ីលVaryag ខណៈ​ពេលដែលចិនក៏មាននាវាចំនួន ៦គ្រឿងចូលរួម រួមជាមួយនឹងយន្តហោះ និងឧទ្ធម្ភាគចក្រមក​ពីភាគី​ទាំង​ពីរ៕