រុស្ស៊ីដាក់លក់វ៉ាក់សាំងមហារីកលើទីផ្សារពិភពលោក បន្ទាប់ពីព្យាបាលអ្នកជំងឺជាសះស្បើយ

ពិភពលោក
ថ្ថ្ងៃពុធ 16 មេសា 2025
រុស្ស៊ីដាក់លក់វ៉ាក់សាំងមហារីកលើទីផ្សារពិភពលោក បន្ទាប់ពីព្យាបាលអ្នកជំងឺជាសះស្បើយ

ប្រទេសរុស្ស៊ីថាខ្លួនបានព្យាបាលអ្នកជំងឺមហារីកជាសះស្បើយចំនួន ០៧នាក់ជាមួយវ៉ាក់សាំងមហារីកដែលរកឃើញថ្មីរបស់ខ្លួន និងបញ្ចប់ការធ្វើតេស្តដំណាក់កាលចុងក្រោយនាពេលខាងមុខ ហើយត្រៀមដាក់លក់លើទីផ្សារពិភពលោកនៅខែកញ្ញាឆ្នាំ២០២៥។ ហើយក៏នឹងចែកឥតគិតថ្លៃដល់អ្នកជំងឺក្នុងស្រុកនៅដើមឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT

រុស្ស៊ីដាក់លក់វ៉ាក់សាំងមហារីកលើទីផ្សារពិភពលោក បន្ទាប់ពីព្យាបាលអ្នកជំងឺជាសះស្បើយ

លោក Alexander Gintsburg ប្រធានវិទ្យាស្ថានស្រាវជ្រាវរោគរាតត្បាតនិងមីក្រូជីវវិទ្យា Gamaleya បានលើកឡើងថា «វ៉ាក់សាំងនេះ គឺផលិតឡើងតាមបច្ចេកវិទ្យា MRNA ដូចទៅនឹងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែរ លទ្ធផលបង្ហាញថា យើងទទួលបានជោគជ័យវាមានសមត្ថភាពព្យាបាលលជំងឺមហារីកសឹងតែគ្រប់ប្រភេទ។ មានអ្នកជំងឺ៧នាក់ហើយត្រូវបានព្យាបាលឱ្យជាសះស្បើយនេះគឺជាបច្ចេកវិទ្យាដែលអភិវឌ្ឍក្នុងស្រុកសុទ្ធសាធ។

រុស្ស៊ីដាក់លក់វ៉ាក់សាំងមហារីកលើទីផ្សារពិភពលោក បន្ទាប់ពីព្យាបាលអ្នកជំងឺជាសះស្បើយ

លោកបន្តថា «យើងបានដាក់ឯកសារទាំងអស់ជូនទៅក្រសួងសុខាភិបាល ហើយយើងទំនងជាទទួលបានការអនុម័តនៅចុងខែសីហា ដូច្នេះយើងអាចចាប់ផ្តើមព្យាបាលមនុស្សនៅខែកញ្ញាឆ្នាំនេះតែម្តង»។ ទោះបីជាយ៉ាងណាក៏ដោយពាក់ព័ន្ធតម្លៃវ៉ាក់សាំងនេះនៅលើទីផ្សារពិភពលោកប្រមុខវិទ្យាស្ថាន Gamaleya មិនទាន់បង្ហើបឱ្យដឹងឡើយទេ។

គួរគត់សម្គាល់ថា បើតាមស្ថិតិជំងឺមហារីកគឺជាមូលហេតុចម្បងមួយនៃការស្លាប់មនុស្សជាសកល។ អង្គសុខភាពពិភពលោក (WHO ) ប៉ាន់ប្រមាណថា ក្នុងឆ្នាំ២០២២ មានមហារីកថ្មីប្រហែល២០លានករណី និងមនុស្សស្លាប់ចំនួន ៩.៧លាននាក់៕

រុស្ស៊ីដាក់លក់វ៉ាក់សាំងមហារីកលើទីផ្សារពិភពលោក បន្ទាប់ពីព្យាបាលអ្នកជំងឺជាសះស្បើយ