បុត្រីច្បងរបស់ស្ដេចថៃ កំពុងសង្គ្រោះបន្ទាន់ ក្រោយដួលសន្លប់ពេលបណ្ដើរសត្វឆ្កែរបស់ទ្រង់

ពិភពលោក
ថ្ថ្ងៃសុក្រ 16 ធ្នូ 2022
បុត្រីច្បងរបស់ស្ដេចថៃ កំពុងសង្គ្រោះបន្ទាន់ ក្រោយដួលសន្លប់ពេលបណ្ដើរសត្វឆ្កែរបស់ទ្រង់

បុត្រីច្បងរបស់ស្ដេចថៃ King Maha Vajiralongkorn ព្រះនាង Bajrakitiyabha Narendira Debyavati ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីទ្រង់ដួលសន្លប់ អំឡុងពេលចេញបណ្ដើរឆ្កែ។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ព្រះនាងបានបង្វឹកឆ្កែរបស់ទ្រង់នៅភាគឦសានខេត្តនគររាជសីមា មុនការប្រកួត Thailand Working Dog Championship ដែលរៀបចំឡើងដោយកងទ័ពភូមិន្ទថៃ សម្រាប់ឆ្នាំ២០២២។

បុត្រីច្បងរបស់ស្ដេចថៃ កំពុងសង្គ្រោះបន្ទាន់ ក្រោយដួលសន្លប់ពេលបណ្ដើរសត្វឆ្កែរបស់ទ្រង់

ព្រះនាង Bajrakitiyabha កំប៊ពុងបានទទួលការព្យាបាលដំបូងនៅមន្ទីរពេទ្យ Pak Chong Nana ក្នុងខេត្តនគររាជសីមា ហើយបន្ទាប់ពីស្ថានភាពរបស់ទ្រង់មានស្ថេរភាព ព្រះនាងត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ ដើម្បីព្យាបាលបន្ថែមនៅមន្ទីរពេទ្យ Chulalongkorn ក្នុងទីក្រុងបាងកកនិងកំពុងសម្រាកព្យាបាលនៅទីនោះ៕

បុត្រីច្បងរបស់ស្ដេចថៃ កំពុងសង្គ្រោះបន្ទាន់ ក្រោយដួលសន្លប់ពេលបណ្ដើរសត្វឆ្កែរបស់ទ្រង់