សហភាពអ៊ឺរ៉ុបដាក់​ទណ្ឌកម្ម​ថ្មី​លើ​អ៊ីរ៉ង់​ជុំវិញ​ការ​ផ្គត់ផ្គង់​យន្តហោះ​គ្មាន​មនុស្ស​បើក​ដល់​រុស្ស៊ី

ពិភពលោក
ថ្ថ្ងៃអង្គារ 13 ធ្នូ 2022
សហភាពអ៊ឺរ៉ុបដាក់​ទណ្ឌកម្ម​ថ្មី​លើ​អ៊ីរ៉ង់​ជុំវិញ​ការ​ផ្គត់ផ្គង់​យន្តហោះ​គ្មាន​មនុស្ស​បើក​ដល់​រុស្ស៊ី

សហភាពអឺរ៉ុបបានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងបុគ្គល និងអង្គភាពចំនួនប្រាំបីរបស់អ៊ីរ៉ង់ជុំវិញតួនាទីរបស់ពួកគេក្នុងការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដែលរុស្ស៊ីបានប្រើដើម្បីវាយប្រហារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន។ នេះបើយោងតាមការផ្សាយពី The New York Time។

សហភាពអ៊ឺរ៉ុបដាក់​ទណ្ឌកម្ម​ថ្មី​លើ​អ៊ីរ៉ង់​ជុំវិញ​ការ​ផ្គត់ផ្គង់​យន្តហោះ​គ្មាន​មនុស្ស​បើក​ដល់​រុស្ស៊ី

ក្រុមប្រឹក្សាអឺរ៉ុប ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចកំពូលរបស់សហភាពអឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលថ្កោលទោសយ៉ាងទូលំទូលាយលើកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសអ៊ីរ៉ង់ថា យន្តហោះគ្មានមនុស្សបើកដែលផលិតដោយអ៊ីរ៉ង់ត្រូវបានប្រើប្រាស់ដោយមិនរើសអើងដោយរុស្ស៊ីប្រឆាំងនឹងប្រជាជនស៊ីវិលអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធដែលបង្កឱ្យមានការបំផ្លិចបំផ្លាញ និងការឈឺចាប់របស់មនុស្សជាតិ។  

សហភាពអ៊ឺរ៉ុបដាក់​ទណ្ឌកម្ម​ថ្មី​លើ​អ៊ីរ៉ង់​ជុំវិញ​ការ​ផ្គត់ផ្គង់​យន្តហោះ​គ្មាន​មនុស្ស​បើក​ដល់​រុស្ស៊ី

រុស្ស៊ីបានដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកដែលផលិតដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីខែសីហាមក បើយោងតាមមន្ត្រីអាមេរិក ដោយប្រើប្រាស់ពួកវាដើម្បីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាយោធា៕