នគរបាលយកលុយពីតៃកុងដាក់ហោប៉ៅ គ្រាមិនចុះពីរថយន្ត រីឯរថយន្តដឹកសំពីងសំពោងម្ចាស់ចុះបង់លុយទៅមុខបានលើផ្លូវជាតិលេខ៣ ក្នុងខណ្ឌកំបូល

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 9 ធ្នូ 2022
នគរបាលយកលុយពីតៃកុងដាក់ហោប៉ៅ គ្រាមិនចុះពីរថយន្ត រីឯរថយន្តដឹកសំពីងសំពោងម្ចាស់ចុះបង់លុយទៅមុខបានលើផ្លូវជាតិលេខ៣ ក្នុងខណ្ឌកំបូល

កម្លាំងនគរបាលចរាចរណ៍ពីរនាក់ក្នុងចំណោមមួុយក្រុម ក្រោយឃាត់រថយន្តពលរដ្ឋឱ្យឈប់មិនដឹងជាខុសអ្វីទេ ភ្លាមៗនោះក៏ឃើញតៃកុងហុចលុយឱ្យនគរបាល ហើយក៏បើកចេញទៅបាត់ដោយមិនចាំបាច់ចុះពីរថយន្ត រីឯរថយន្តដឹកសំពីងសំពោងខ្លាំងដែលមើលទៅប្រឈមនឹងគ្រោះថ្នាក់ក៏បើកទៅមុខបានដោយមិនតម្រូវឱ្យរើចេញ ឬកែសម្រួលការដឹកជញ្ជូនឱ្យមានសុវត្ថភាពទៅតាមច្បាប់នោះទេ ក្រោយម្ចាស់ចុះបង់ប្រាក់ហើយ។

សកម្មភាពនេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ម៉ោងជាង ០៣រសៀល នៅលើបណ្ដោយផ្លូវជាតិលេខ ០៣ ក្បែរសាលាបឋមសិក្សាទួលកី ស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ។

នគរបាលយកលុយពីតៃកុងដាក់ហោប៉ៅ គ្រាមិនចុះពីរថយន្ត រីឯរថយន្តដឹកសំពីងសំពោងម្ចាស់ចុះបង់លុយទៅមុខបានលើផ្លូវជាតិលេខ៣ ក្នុងខណ្ឌកំបូល

ក្រោយធ្វើសកម្មភាពខាងលើហើយភ្លាមនោះ ក្រុមការងារ 1Post បានផ្ញើរូបភាព និងសំណួរទៅកាន់លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែលោកមិនទាន់មានការបញ្ជាក់នៅឡើយ បន្ទាប់ពីឃើញសញ្ញាចុចទទួលរួចមក។

បើតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកមាត្រា៥៦ ត្រង់ចំណុច៤ បានចែងថា «ប្រសិនបើបន្ទុកត្រូវលូតហួស១ម៉ែត្រពីគែមខាងក្រោយនៃយានពេលថ្ងៃត្រូវចងក្រណាត់ពណ៌ក្រហម ពេលយប់ត្រូវដាក់កញ្ចក់ចាំងពន្លឺពណ៌ក្រហមនៅចុងបន្ទុក។ ទទឹងបន្ទុកមិនត្រូវឱ្យលើសហួសពីគែមទទឹងយានហើយកម្ពស់មិនត្រូវឱ្យហួសលើសពីដំបូលយានឡើយ។ 

នគរបាលយកលុយពីតៃកុងដាក់ហោប៉ៅ គ្រាមិនចុះពីរថយន្ត រីឯរថយន្តដឹកសំពីងសំពោងម្ចាស់ចុះបង់លុយទៅមុខបានលើផ្លូវជាតិលេខ៣ ក្នុងខណ្ឌកំបូល

លើកលែងតែរថយន្តផ្ទុកមនុស្សអតិបរមាចំនួនត្រឹម២០នាក់ ដែលអាចផ្ទុកទំនិញកម្ពស់អតិបរមា០,៥០ម៉ែត្រពីលើដំបូលឬរនាំងចាប់ភ្ជាប់ដំបូលយ៉ាងរឹងមាំ»។ 

ចុះបើយើងក្រឡេកមកមើលរថយន្តនេះវិញតើវាកំពុងប្រឈមនឹងគ្រោះថ្នាក់អ្វីខ្លះ? តើដឹករបៀបនេះផ្ទុយពីច្បាប់ទេ? ហេតុអ្វីលោកនគរបាលឱ្យបន្តដំណើរទៅមុខបាន? 

នគរបាលយកលុយពីតៃកុងដាក់ហោប៉ៅ គ្រាមិនចុះពីរថយន្ត រីឯរថយន្តដឹកសំពីងសំពោងម្ចាស់ចុះបង់លុយទៅមុខបានលើផ្លូវជាតិលេខ៣ ក្នុងខណ្ឌកំបូល

សូមរម្លឹកថា នាពេលកន្លងទៅសាធារណៈជនជាច្រើនបានកើតឆ្ងល់នៅតែចង់ដឹងថា ស្លាកសម្គាល់ឡូហ្គោ GM ដែលបានបិទលើរថយន្តជាច្រើន រួមទាំងរថយន្តដឹកលើសបច្ចេកទេសខាងលើផងជារបស់អ្នកណាបង្កើតឡើងជាក្រុមហ៊ុន ឬក្រុមណាមួយ? បង្កើតឡើងក្នុងន័យអ្វី? ហើយករណីបង្ក្រាបរថយន្តល្មើសបច្ចេកទេសបិទឡូហ្គោ GM ដែលគេល្បីថា មានឥទ្ធិពលនោះបានប៉ុន្មានករណីហើយ? តើអាជីវករបង់ប្រាក់ឱ្យក្រុមបង្កើតឡូហ្គោនោះ យកមកបិទលើរថយន្តក្នុងន័យសម្រួលអ្វីដល់ពួកគាត់? នេះជាសំណួរ? សូមអ្នកដែលពាក់ព័ន្ធជួយបញ្ជាក់ផង ការពិតយ៉ាងណាវិញ?៕ SP

នគរបាលយកលុយពីតៃកុងដាក់ហោប៉ៅ គ្រាមិនចុះពីរថយន្ត រីឯរថយន្តដឹកសំពីងសំពោងម្ចាស់ចុះបង់លុយទៅមុខបានលើផ្លូវជាតិលេខ៣ ក្នុងខណ្ឌកំបូល នគរបាលយកលុយពីតៃកុងដាក់ហោប៉ៅ គ្រាមិនចុះពីរថយន្ត រីឯរថយន្តដឹកសំពីងសំពោងម្ចាស់ចុះបង់លុយទៅមុខបានលើផ្លូវជាតិលេខ៣ ក្នុងខណ្ឌកំបូល នគរបាលយកលុយពីតៃកុងដាក់ហោប៉ៅ គ្រាមិនចុះពីរថយន្ត រីឯរថយន្តដឹកសំពីងសំពោងម្ចាស់ចុះបង់លុយទៅមុខបានលើផ្លូវជាតិលេខ៣ ក្នុងខណ្ឌកំបូល នគរបាលយកលុយពីតៃកុងដាក់ហោប៉ៅ គ្រាមិនចុះពីរថយន្ត រីឯរថយន្តដឹកសំពីងសំពោងម្ចាស់ចុះបង់លុយទៅមុខបានលើផ្លូវជាតិលេខ៣ ក្នុងខណ្ឌកំបូល