សារព័ត៌មាន Reuters ផ្សាយថា ក្រុមហ៊ុន China Evergrande ដែលផ្តោតទៅលើការផលិតរថយន្តអគ្គិសនី ឥឡូវនេះ បានសម្រេចផ្អាកការផលិតរបស់ខ្លួនវិញហើយ ដោយសារតែខ្វះខាតការបញ្ជាទិញ។
កាលពីខែកញ្ញាកន្លងទៅ ក្រុមហ៊ុន China Evergrande New Energy Vehicle Group បានប្រកាសថា ខ្លួនបានចាប់ផ្តើមផលិតរថយន្តអគ្គិសនីជាលើកដំបូងរបស់ខ្លួន ម៉ូដែល Hengchi 5 នៅរោងចក្រមួយ ក្នុងទីក្រុង Tianjin ភាគខាងជើងប្រទេសចិន ហើយកាលពីចុងខែតុលាក្រុមហ៊ុនបានធ្វើការចែកចាយរថយន្តចំនួន ១០០ គ្រឿងដំបូងរបស់ខ្លួន។ គ្រាដែលបុគ្គលិករបស់ខ្លួនមិនទាន់ទទួលប្រាក់ឈ្នួលសម្រាប់ខែតុលា និងវិច្ឆិកា នៅឡើយ៕