លោក យ៉ង សាំងកុមារ ឡើងតំណែងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងកសិកម្ម បន្ទាប់ពីលោកបណ្ឌិត និងលោក ឡឹក សុធា សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាឱ្យឈានទៅមុខ។
សូមរម្លឹកថា លោកបណ្ឌិត យ៉ង សាំងកុមារ អតីតជាប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាននិងលោក ឡឹក គឺជាអ្នកនាំពាក្យគណបក្សនេះក៏បានឡើងតួនាទីជាអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម ផងដែរ៕