លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធា សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាឱ្យឈានទៅមុខ។
លោក សាំកុមារ លើកឡើងថា «នៅព្រឹកថ្ងៃទី២៨ វិច្ឆិកា ២០២២ នេះរដ្ឋមន្រ្តីក្រសួងកសិកម្មនិងខ្ញុំបានជួបជាមួយសម្តេចនាយករដ្ឋមន្រ្តីពិភាក្សាអស់រយ:ពេលប្រមាណ២ម៉ោងក្នុងបរិយាកាសល្អអំពីស្ថានភាពកសិកម្ម ទុក្ខលំបាករបស់កសិករ ទស្សនវិស័យនិងវិធានការកែលម្អជាពិសេសផ្តោតលេីវិស័យស្រូវអង្ករ និងវិស័យពាក់ព័ន្ធផ្សេងទៀត។ ជាទូទៅយេីងមានទស្សនវិស័យដូចគ្នាទាក់ទងនឹងបញ្ហាប្រឈមនិងដំណោះស្រាយក្នុងវិស័យកសិកម្មនៅកម្ពុជា ហេីយយេីងអាចធ្វេីការជាមួយគ្នាបាន»។
លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាននិងលោក ឡឹក គឺជាអ្នកនាំពាក្យគណបក្សនេះ៕ តាពេជ្រ