សមត្ថកិច្ចឃាត់ម៉ែយ៉ែមម្នាក់នៅហាងខារ៉ាអូខេមួយកន្លែងដែលបង្កប់សេវ៉ាស្រោមមេត្រី

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 24 វិច្ឆិកា 2022
សមត្ថកិច្ចឃាត់ម៉ែយ៉ែមម្នាក់នៅហាងខារ៉ាអូខេមួយកន្លែងដែលបង្កប់សេវ៉ាស្រោមមេត្រី

ហាងខារ៉ាអូខេមួយកន្លែងយេហោ ម្លប់ស្បូវ KTV ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបដោយឃាត់ខ្លួនបានស្ត្រីជាមេការម្នាក់ (ម៉ែយ៉ែម) និងនារីរកស៊ីផ្លូវភេទចំនួន២នាក់ ក្នុងនោះមានម្នាក់ ជាអនីតិជនកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតក្នុងភូមិអម្ពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ។

សមត្ថកិច្ចឃាត់ម៉ែយ៉ែមម្នាក់នៅហាងខារ៉ាអូខេមួយកន្លែងដែលបង្កប់សេវ៉ាស្រោមមេត្រី

ក្រោយពីសាកសួរសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ឆន ធី ពីបទសញ្ចារកម្ម និងដកហូវត្ថុតាងមានស្រោមអនាម័យប្រើប្រាស់រួច ចំនួន០៥ និងមិនទាន់ប្រើ ចំនួន៦ស្រោម។ រីឯអនីតិជនសមត្ថកិច្ចបានប្រគល់ជូនអង្គការមេត្រីអន្តរជាតិ តាមរយៈមន្ទីរសង្គមកិច្ច៕ រំចង់