លោក ជាវ តាយ លាលែងតំណែងពីអភិបាលខេត្តពោធិ៍សាត់ ព្រោះជំងឺបៀតបៀន

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 17 វិច្ឆិកា 2022
លោក ជាវ តាយ លាលែងតំណែងពីអភិបាលខេត្តពោធិ៍សាត់ ព្រោះជំងឺបៀតបៀន

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថាលោក ជាវ តាយ មិនមានកំហុសអ្វីឡើយ ដោយសារលោកសុំលាលែង ចេញពីតំណែងជាអភិបាលខេត្តពោធិ៍សាត់ដោយខ្លួនឯងដើម្បីសុំពេលវេលាព្យាបាលជំងឺ។

សម្ដេច បន្ដថា បើគ្មានអ្វីប្រែប្រួលទេ នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ សម្ដេចនឹងអញ្ជើញប្រកាសចូល កាន់មុខតំណែង លោក ខូយ រីដា អភិបាលរងខេត្តបាត់ដំបង ជាអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ជាវ តាយ ៕ រំចង់