រថយន្តមួយគ្រឿងដឹកអង្ករាប់តោនមកជះចោលនៅលើសួនទ្រូងផ្លូវក្រវ៉ាត់ក្រុងទី ២

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 15 វិច្ឆិកា 2022
រថយន្តមួយគ្រឿងដឹកអង្ករាប់តោនមកជះចោលនៅលើសួនទ្រូងផ្លូវក្រវ៉ាត់ក្រុងទី ២

ភ្នំពេញ៖ រថយន្តដឹកអង្ករមួយគ្រឿង ទំនងជាអ្នកបើកបរងងុយដេកបានរេចង្កូតជ្រុលទៅបុករថយន្តដឹកឥដ្ឋពីក្រោយ ហើយរេចង្កូតជ្រុលឡើងសួនទ្រូងផ្លូវទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់រលើងមួយដើម រួចក្រឡាប់បះជើងចាក់អង្ករចោលរងការខូចខាត និងរបួសព្រូរថយន្តម្នាក់។

ករណីនេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះចំណុចភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕ រំចង់