ប្រធានាធិបតីចូបៃដិនបានបំពេញទស្សនកិច្ចប្រទេសអ៊ុយក្រែន ដោយមិនបានប្រកាសឲ្យដឹងមុនកាលពីថ្ងៃចន្ទ ទី២០កុម្ភៈឆ្នាំ២០២៣ ដើម្បីជួបជាមួយប្រធានាធិបតី ហ្សេឡិនស្គី ដែលជាកាយវិការសាមគ្គីភាពរយៈពេល៣ថ្ងៃ មុនខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីលើប្រទេសនេះ(២៤កុម្ភៈ២០២២-២៤កុម្ភៈ២០២៣)។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានAFP។
លោក បានមកដល់ទីក្រុងគៀវ នៅម៉ោង៨ព្រឹកម៉ោងក្នុងស្រុក ។ ម៉ូតូអមដំណើររបស់លោក បានមកដល់វិមាន Mariinsky បន្ទាប់ពីម៉ោង ៨ និង ៣០ នាទីព្រឹក។ លោកត្រូវបានស្វាគមន៍នៅច្រកចូលដោយ លោកហ្សេឡិនស្គីនិងប្រពន្ធរបស់គាត់ ។
នៅក្នុងដំណើរទស្សកិច្ចមិនបានគ្រោងទុកនេះលោក បៃដិនបានធ្វើការកត់សម្គាល់ និងបានជួបជាមួយ លោកហ្សេឡិនស្កី ដើម្បីប្រកាសបន្ថែមជំនួយចំនួន៥០០លានលានដុល្លារ និងធានាដល់អ៊ុយក្រែននៃការគាំទ្ររបស់អាមេរិក ជាមួយសម្ព័ន្ធមិត្ត នៅពេលដែលជម្លោះនៅតែបន្ត។ លោកបានថ្លែងថា «មួយឆ្នាំក្រោយមកទីក្រុងគៀវនៅតែឈររឹងមាំ។អ៊ុយក្រែនឈរដដែល។ប្រធាធិបតេយ្យក៏តែឈរដដែល»
ជាមួយគ្នានេះដែរលោកក៏បានបញ្ជាក់ថា សម្រាប់ការខ្វែងគំនិតគ្នាទាំងអស់ដែលយើងមាននៅក្នុងសភារបស់យើងលើបញ្ហាមួយចំនួនដូចជាកិច្ចព្រមព្រៀងសំខាន់ស្តីពីការគាំទ្រអ៊ុយក្រែន។ លោកបានមានប្រសាសន៍ថា «វាមិនមែនគ្រាន់តែអំពីសេរីភាពក្នុងប្រទេសអ៊ុយក្រែនទេ… តែវាគឺអំពីសេរីភាពនៃលទ្ធិប្រជាធិបតេយ្យជាធំ»
លោក បៃដិន ប្រកាសដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី គឺប្រឆាំងនឹងក្រុមឥស្សរជន និងក្រុមហ៊ុនដែលកំពុងព្យាយាមគេចចេញ ឬ ធ្វើជាម៉ាស៊ីនសង្រ្គាមរបស់រុស្ស៊ី។ លោក៏បានបញ្ជាក់ពីការបរិច្ចាគសម្ភារៈយោធាអាមេរិកមួយទៀតផងដែរ។ ហើយលោកបៃដិនគ្រោងនឹងធ្វើទស្សនកិច្ចនៅប៉ូឡូញនៅចុងសប្តាហ៍នេះ ខណៈដែលលោកប្រារព្ធខួបនៃការឈ្លានពានរបស់រុស្ស៊ី។
នៅក្នុងសេចក្តីថ្លែងការណ៍រួមតាមទូរទស្សន៍ លោក ហ្សេឡិនស្គី បាននិយាយថា ពិភពលោកប្រជាធិបតេយ្យត្រូវតែឈ្នះការប្រយុទ្ធជាប្រវត្តិសាស្ត្រ នេះ។ លោកបានបន្តថា វាជាដំណើរទស្សនកិច្ចដ៏សំខាន់បំផុតនៃប្រវត្តិសាស្រ្តទាំងមូលនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអ៊ុយក្រែន៕