ឡានដឹកស្រាបៀរ GANZBERG ដែលសំបូររង្វាន់ តែបើផឹកលើសចំណុះខូចសុខភាពបានបុកជាមួយអ្នកជិះម៉ូតូ..

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 10 វិច្ឆិកា 2022
ឡានដឹកស្រាបៀរ GANZBERG ដែលសំបូររង្វាន់ តែបើផឹកលើសចំណុះខូចសុខភាពបានបុកជាមួយអ្នកជិះម៉ូតូ..

កណ្ដាល៖ រថយន្តមួយគ្រឿងដឹកស្រាបៀរ GANZBERG ទំនងមិនទាន់បានផឹកស្រវឹងផងក៏ទៅបុកគ្នាជាមួយម៉ូតូបណ្ដាលឱ្យមនុស្សស្លាប់ ២នាក់នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល កាលពីសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ឡានដឹកស្រាបៀរ GANZBERG ដែលសំបូររង្វាន់ តែបើផឹកលើសចំណុះខូចសុខភាពបានបុកជាមួយអ្នកជិះម៉ូតូ..

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តធំ ១គ្រឿង ដឹកស្រាបៀរ GANZBERG ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៥ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់លុះពេលមកដល់ត្រង់ចំណុចកើតហេតុក៏បានបុកគ្នាជាមួយម៉ូតូឌ្រីមសង់ ១គ្រឿង ជិះគ្នាពីរនាក់ស្រីប្រុសបណ្តាលឱ្យស្លាប់ទាំងពីររនៅនឹងកន្លែងកើតហេតុតែម្ដង។ រីឯរថយន្តដឹកស្រាបៀរផ្ងាកកង់ទៅចំហៀងភ្លាមៗនោះអ្នកបើកបររថយន្តស្រាបៀរ GANZBERG ដែលជាគ្រឿងស្រវឹងបើផឹកច្រើនលើសប្រមាណបំផ្លាញសុខភាពនោះបានចុះពីរថយន្តគេចខ្លួនបទៅបាត់។

ឡានដឹកស្រាបៀរ GANZBERG ដែលសំបូររង្វាន់ តែបើផឹកលើសចំណុះខូចសុខភាពបានបុកជាមួយអ្នកជិះម៉ូតូ..

សូមរម្លឹកថា ការសេពគ្រឿងស្រវឹងគ្រប់ប្រភេទឱ្យតែហួសប្រមាណមិនត្រឹមតែធ្វើឱ្យលោកអ្នកមិនអាចគ្រប់គ្រងខ្លួនឯងបាននោះទេ ថែមទាំងផ្ដល់ផលអាក្រក់មួយចំនួនដល់សុខភាព ប៉ះពាល់ទាំងផ្លូវកាយនិងផ្លូវចិត្ដជាពិសេសអាចធ្វើឱ្យប៉ះពាល់ដល់ខួរក្បាល បាត់បង់ការចងចាំ វង្វេងវង្វាន់អាចឈានដល់កើតជំងឺវិកលចរិត គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា និងបង្កភាពចលាចលក្នុងមូលដ្ឋានជាដើម៕ រំចង់

ឡានដឹកស្រាបៀរ GANZBERG ដែលសំបូររង្វាន់ តែបើផឹកលើសចំណុះខូចសុខភាពបានបុកជាមួយអ្នកជិះម៉ូតូ..