ខឹម វាសនា ប្រមាថព្រះអង្គ សាន សុជា ថា «អាខ្ជាអន់ជាងពួកមីលក់ឡេ» បន្ទាប់ពីឆ្លើយសំណួរខុសពីចំណេះលោកពូ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 2 វិច្ឆិកា 2022
ខឹម វាសនា ប្រមាថព្រះអង្គ សាន សុជា ថា «អាខ្ជាអន់ជាងពួកមីលក់ឡេ» បន្ទាប់ពីឆ្លើយសំណួរខុសពីចំណេះលោកពូ

ភ្នំពេញ៖ លោកពូ ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បន្ទាប់ពីប្រមាថព្រះគ្រូវជិរប្បញ្ញោ សាន សុជា ដោយហៅព្រះអង្គថា «អាជាមេតុយ» កាលពីពេលកន្លងទៅឥឡូវនេះបានប្រមាថបន្ថែមទៀតដោយហៅព្រះអង្គថា «អាខ្ជា អន់ជាងពួកមីលក់ឡេ»។

លោកពូ ខឹម វាសនា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក កាលពីរាត្រីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ថា «មានគេសួរសាន សុជា ថាតើមនុស្សស្លាប់ហើយកើតមកវិញទៀតដែរឬទេ? អាខ្ជាវាឆ្លើយថា មនុស្សហ្នឹងគ្រាន់តែជាបញ្ញត្តិទេ អត់មានមនុស្សពិតទេ គេហៅថាឈ្មោះអីហ្នុង គឺឈ្មោះហ្នុងគ្រាន់តែបញ្ញត្តិទេ ដូច្នេះមនុស្សពិត អត់មានទេ។ ពូគិតថា អាខ្ជាបន្លប់អ្នកសួរហើយ គេសួរពីមនុស្សស្លាប់ហើយកើតមកវិញទេ វាទៅឆ្លើយពីឈ្មោះគេបញ្ញត្តិលើមនុស្សនោះទៅវិញ បើពូនៅជិតពូនឹងសួរជាន់កែងវាថា ឥឡូវពូអត់សួរពីឈ្មោះនោះទៅកើតទៀតឬអត់នោះទេ ពូចង់សួរពីមនុស្សដែលមិនមានឈ្មោះហ្នឹងកើតទៀតឬអត់? 

ខឹម វាសនា ប្រមាថព្រះអង្គ សាន សុជា ថា «អាខ្ជាអន់ជាងពួកមីលក់ឡេ» បន្ទាប់ពីឆ្លើយសំណួរខុសពីចំណេះលោកពូ

វាថាឥឡូវហ្នឹងអត់មានមនុស្សពិតទេ អ៊ីចឹងតើនឹងមានមនុស្សទៅកើតទៀតបានយ៉ាងម៉េចទៅ? សូមសួរអាខ្ជាទៅមើល ថាស្អីជាវាលវដ្តសង្សារ? ហើយព្រះពុទ្ធសន្សំបារមីបួនអសង្ខេយ្យហ្នុងជាស្អីទៅវិញ បើអត់មានមនុស្សស្អីផងហ្នឹង? ហើយចុះពីណាសន្សំបារមីហ្នុង? កូនសិស្សអាខ្ជាឡប់មិនសួរម្ចាស់គ្រូវារកការយល់រឿងមនុស្សកើតស្លាប់នេះឱ្យច្បាស់លាស់ទេ ស្រាប់តែខំធ្វើបុណ្យសន្សំកុសលទៅជាតិមុខទៅទៀតហើយ។ ពូគិតយល់ពីសភាពកូនសិស្សអាខ្ជាពូដឹងថា សុទ្ធតែមនុស្សអត់ទ្វារមនោទេ មិនដឹងជួយពួកឡប់អស់នោះយ៉ាងម៉េច បើពួកនោះឡប់ គ្មានគិតដឹងហេតុផលអីសោះយ៉ាងនេះអ៊ីចឹងនោះ។ សួរហើយគ្រូវាឆ្លើយបន្លប់ក៏វាចាប់គ្រូវាមិនបានផង ហើយសរសើរគ្រូវាថាពន្យល់ធម៌ល្អណាស់ទាំងដែលខ្លួនមិនយល់ស្អីផង ហើយម្ចាស់គ្រូវាទៅយកអាកូនសិស្សឡប់ហ្នឹងមកធ្វើសក្ខីកម្មទៅទៀតហើយវាពន្យល់ថា ដូចជាព្រះពុទ្ធអ៊ីចឹង គឺព្រះអង្គបានឃើញសត្វប្រេតនរក ប៉ុន្តែដោយគ្មានអ្នកណាបានឃើញ ដូច្នេះព្រះពុទ្ធ ក៏មិនបាននិយាយអំពីរឿងព្រះអង្គបានឃើញប្រេតនរកហ្នុងដែរ លុះត្រាតែមានព្រះមោគ្គលានបានឃើញដែរ ទើបព្រះអង្គប្រាប់ថា ព្រះអង្គបានឃើញសត្វទាំងអស់នោះ ច្រើនដងមកហើយ វាថាវាក៏ដូច្នោះដែរ។ បើគ្មានបន្ទាល់វាមិននិយាយទេ គិតទៅមើលអ្វីដែលវាពន្យល់បើកបង្ហាញឲ្យគេអ្នកស្ដាប់ដឹងគ្រប់គ្នាថាយ៉ាងម៉ចទៅហើយហ្នឹង យើងមានទ្វារមនោស្ដាប់វានិយាយឃើញថាវាឡប់ ស្រាប់តែវាទៅយកមនុស្សឡប់មកធ្វើបន្ទាល់ ហើយយកលំនាំព្រះពុទ្ធមកប្រដូចខ្លួនវា»។

លោកពូ ខឹម វាសនា បានសរសេរបន្តថា «រឿងប្រេត រឿងនរកគេមិនឃើញចុះរឿងអាខ្ជានិយាយហ្នឹង គេឃើញនិងឮគ្រប់គ្នាហ្នឹង ឃើញថាវាឡប់មានចាំបាច់ទៅយកសក្ខីកម្មថាវានិយាយល្អស្អី បើគេស្ដាប់ទៅឮគ្រប់គ្នាហើយហ្នឹង អានេះអន់ជាងពួកមីលក់ឡេទៅទៀត ពួកមីលក់ឡេ វាទៅយកអ្នកប្រើប្រាស់ឡេវាហ្នុងមកធ្វើសក្ខីកម្ម ព្រោះអ្នកមើលមិនបានប្រើឡេវាហ្នុងអ៊ីចឹងវាទៅយកអ្នកប្រើ មកធ្វើសក្ខីកម្ម វាសមហេតុសមផលជាងអាខ្ជាតែកូនសិស្សអាខ្ជា អត់ចាប់បានស្អីជាស្អីរបស់គ្រូវាអីបន្តិច ដឹងតែបានក្បាលមីក្រូមកនិយាយថា គ្រូវាពន្យល់ល្អណាស់ល្អិតណាស់មិនដឹងជាជួយកូនសិស្សអាខ្ជាតាមណាទេ។ ព្រះពុទ្ធ សម្ដែងថា មនុស្សដែលមើលមិនដឹងសរសើរបុគ្គលដែលគួរតិះដៀល ធ្លាក់នរកដូចគេធាក់ពីក្រោយអ៊ីចឹង អំពើឡប់ឆ្កួតរបស់វិញ្ញាណដែលមានអារម្មណ៍សរសើរបុគ្គលដែលគួរតិះដៀលជាវិញ្ញាណឡប់អត់ដឹងខ្យល់អីជាប្រភេទវិញ្ញាណនរកប្រេតមែនហ្នុងហើយ»៕ ព្រហ្មគតិ