ភ្នំពេញ៖ បន្ទាប់ពីជំនួបតាមទូរសព្ទរវាងសមហ្ដេហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ជាមួយប្រធានាធិបតីអ៊ុយក្រែន ឯកឧត្តម Volodymyr Zelenskyy។
ក្រសួងការបរទេសកម្ពុជាបានប្រកាសឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជានឹងទៅទស្សនកិច្ចនៅប្រទេសអ៊ុតក្រែននាពេលខាងមុខ។
ការទទួលយកសំណើរនេះគឺធ្វើឡើងក្នុងពេលដែលសម្ដេចតេជោបានជួបសន្ទនាតាមទូរសព្ទជាមួយនឹងលោកប្រធានាធិបតីអ៊ុយក្រែន កាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាដែលបានចេញផ្សាយ។
ដោយឡែកបើយោងតាមរយៈការបង្ហោះនៅលើបណ្តាញសង្គម Twitter ឯកឧត្តមVolodymyr Zelenskyy បានបញ្ជាក់អំពីជំនួបតាមទូរស័ព្ទនោះថា លោកបានថ្លែងអំណរគុណចំពោះប្រទេសកម្ពុជា ជាប្រធានអាស៊ានឆ្នាំនេះ ដែលបានប្រកាន់ជំហរបោះឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន នៅអង្គការសហប្រជាជាតិ៕ ក្រុងកម្ពុជា