នាយករដ្ឋមន្ត្រីអង់គ្លេសថ្មីជាកូនកាត់អាស៊ី មានឪពុកក្មេកជាមហាសេដ្ឋីក្ដោបក្ដាប់ក្រុមហ៊ុនធំៗ

ពិភពលោក
ថ្ថ្ងៃអង្គារ 25 តុលា 2022
នាយករដ្ឋមន្ត្រីអង់គ្លេសថ្មីជាកូនកាត់អាស៊ី មានឪពុកក្មេកជាមហាសេដ្ឋីក្ដោបក្ដាប់ក្រុមហ៊ុនធំៗ

អង់គ្លេស៖ លោក Rishi Sunak កាលពីថ្ងៃចន្ទត្រូវគេប្រកាសថា បានក្លាយជាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភាពអង់គ្លេស បន្ទាប់ពីលោកស្រី Liz Truss ដែលបានប្រកាសលាលែងចេញពីតំណែងកាលពីសប្តាហ៍មុន។

នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស ដែលឡើងកាន់តំណែងសារនេះ គឺជាកូនកាត់អាស៊ីមួយរូប ខណ:លោក Sunak មានឪពុកជាជនជាតិឥណ្ឌា ស្របពេលឪពុកក្មេងរបស់លោកវិញ ក៏ជាមហាសេដ្ឋីមួយរូបនៅក្នុងប្រទេសឥណ្ឌាផងដែរ។

គួររម្លឹកថា អំឡុងពេលកំពុងសិក្សានៅសាកលវិទ្យាល័យ Stanford ក្នុងរដ្ឋកាលីហ្វ័រញ៉ាលោកSunak សាងសេ្នហ៍ជាមួយភរិយារបស់លោកសព្វថ្ងៃ គឺលោកស្រី Akshata Murthy ដែលត្រូវបានគេស្គាល់ថាជាកូនស្រីច្បងរបស់មហាសេដ្ឋីឥណ្ឌាម្នាក់ គឺលោក N.r. Narayana Murthy។

នាយករដ្ឋមន្ត្រីអង់គ្លេសថ្មីជាកូនកាត់អាស៊ី មានឪពុកក្មេកជាមហាសេដ្ឋីក្ដោបក្ដាប់ក្រុមហ៊ុនធំៗ

បើនិយាយពីមុខជំនួញនិងទ្រព្យសម្បត្តិរបស់លោក N.r. Narayana Murthy ដែលជាឪពុកក្មេងរបស់នាយករដ្ឋអង់គ្លេសថ្មីលោក N.r. Narayana Murthy គឺជាសហគ្រិនដ៏ជោគជ័យបំផុតមួយរូប ក្នុងការវិនិយោគទៅលើក្រុមផ្នែកបច្ចេកវិទ្យា នៅក្នុងប្រទេសឥណ្ឌា ដោយគាត់បានបង្កើតក្រុមហ៊ុនមួយមានឈ្មោះថា Infosys Techonologies Ltd ដែលបានក្លាយជាក្រុមហ៊ុនឥណ្ឌាដំបូងគេបង្អស់ដែលត្រូវបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនរបស់សហរដ្ឋអាមេរិក។

ក្រុមហ៊ុន Infosys របស់លោក Murthy ដំបូងឡើយបានចាប់ផ្តើមជាមួយបុគ្គលិកជំនាញកុំព្យូទ័រត្រឹមតែ ៦ នាក់ប៉ុណ្ណោះ នៅក្នុងឆ្នាំ ១៩៨១។ ប៉ុន្តែវាបានចាប់ផ្តើមរីកចម្រើនបន្តិចម្តងៗ រហូតដល់ដើមទស្សវត្សរ៍ឆ្នាំ ១៩៩០ នៅពេលដែលរដ្ឋាភិបាលឥណ្ឌាចាប់ផ្តើមធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ចនិងនិយតកម្ម ដែលបានរួមចំណែកដ៏ធំបំផុត ដល់កំណើនយ៉ាងឆាប់រហ័ស នៅក្នុងវិស័យបច្ចេកវិទ្យា និងកំព្យូទ័រក្នុងប្រទេស។

នាយករដ្ឋមន្ត្រីអង់គ្លេសថ្មីជាកូនកាត់អាស៊ី មានឪពុកក្មេកជាមហាសេដ្ឋីក្ដោបក្ដាប់ក្រុមហ៊ុនធំៗ

រហូតដល់ឆ្នាំ ១៩៩៩ ក្រុមហ៊ុន Infosys បានចូលរួមជាមួយក្រុម NASDAQ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន រហូតបានក្លាយជាក្រុមហ៊ុនឥណ្ឌាដំបូងគេ ដែលត្រូវបានចុះឈ្មោះនៅក្នុងបញ្ជី នៅទីផ្សារហ៊ុនរបស់សហរដ្ឋអាមេរិក។

លុះដែលខែមេសា ឆ្នាំ ២០០៤ លោក Murthy បានប្រកាសថា Infosys អាចរកប្រាក់ចំណូលប្រចាំឆ្នាំសរុប កើនឡើងដល់ចំនួន ១,០៦ ពាន់លានដុល្លារ ដែលជាកើនឡើងដ៏គួរឱ្យភ្ញាក់ផ្អើលរហូតដល់ទៅ ៣៣% នៃប្រាក់ចំណូល ដែលធៀបទៅនឹងឆ្នាំសារពើពន្ធរបស់ក្រុមហ៊ុនពីមុន។

តែទោះជាយ៉ាងណាក៏ដោយ លោក Murthy បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមហ៊ុន ដែលគាត់បានសាងឡើងដោយផ្ទាល់ដៃ នៅក្នុងឆ្នាំ ២០០៦។ ហើយទ្រព្យសម្បត្តិសរុបបច្ចុប្បន្នរបស់លោកMurthy ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៤,៥ ពាន់លានដុល្លារ និងកំពុងជាប់ចំណាត់ថ្នាក់លេខ ៤១ ក្នុងបញ្ជីមហាដ្ឋីមានបំផុតក្នុងប្រទេសឥណ្ឌារបស់ទស្សាវដ្តី Fobes៕ 

នាយករដ្ឋមន្ត្រីអង់គ្លេសថ្មីជាកូនកាត់អាស៊ី មានឪពុកក្មេកជាមហាសេដ្ឋីក្ដោបក្ដាប់ក្រុមហ៊ុនធំៗ