ប៉េកាំង៖ ប្រធានាធិបតី ស៊ី ជីនពីង ជាប់ឆ្នោតជាប្រធានគណបក្សកុម្មុយនិស្តចិន កាលពីថ្ងៃសៅរ៍ទី២២ តុលា ២០២២ សម្រាប់អាណត្តិទី៣ បន្តទៀតក្នុងរយៈពេល ៥ឆ្នាំ។
ការផ្ដល់សេចក្ដីទុកចិត្តដល់លោក ស៊ី ជីនពីង នាពេលនេះគឺជាដំណើរឆ្ពោះទៅបន្តតំណែងប្រធានាធិបតីមួយអាណត្តិទៀតរបស់លោក ស៊ី នៅខែមីនា ឆ្នាំ២០២៣ ខាងមុខ។
សួមរម្លឹកថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់មេដឹកនាំដ៏មានឥទ្ធិពលបំផុតប្រចាំសតវត្សទី ២១ប្រទេសចិនបានក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកដ៏ធំ មួយ។ លោក ស៊ី ជិនពីង បានឡើងកាន់ដំណែងរបស់ខ្លួនជាលើកដំបូងក្នុងការជាប់ឆ្នោតឆ្នាំ២០១២។ ក្នុងឆ្នាំ ២០០៨ លោក ស៊ី ជីនពីងបានក្លាយជាអគ្គនាយករដ្ឋមន្ត្រី ហើយក្នុងឆ្នាំ ២០១២ ត្រូវបានបោះឆ្នោតជាប់ជាលេខាធិការទូទៅរបស់គណបក្សកុំមុយនិស និងជាប្រធានគណៈកម្មាធិការយោធាកណ្ដាលផងដែរ។ ដើម្បីជំរុញដំណើរការណ៍សេដ្ឋកិច្ចចិនក្នុងឆ្នាំ ២០១៤ លោកស៊ីបានផ្ដួចផ្ដើមគំនិតគម្រោង “ខ្សែក្រវាត់មួយផ្លូវមួយ” ហើយក្នុងឆ្នាំ ២០១៥ លោកក៏បានបញ្ចប់គោលនយោបាយយកកូន១ជាផ្លូវការ៕