អាច្រមក់ដេកគុក ១០ឆ្នាំ ព្រោះស្ទើជំនាញឆក់កាបូបបណ្ដាលឱ្យនារីម្នាក់ដេកលែងដឹងខ្លួន

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 21 តុលា 2022
អាច្រមក់ដេកគុក ១០ឆ្នាំ ព្រោះស្ទើជំនាញឆក់កាបូបបណ្ដាលឱ្យនារីម្នាក់ដេកលែងដឹងខ្លួន

ភ្នំពេញ៖ តុលាការសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៩ តុលា ឆ្នាំ២០២២ បានប្រកាសសាលក្រមផ្តន្ទាទោសលើក្មេងម្នាក់ដាក់ពន្ធនាគារ ១០ឆ្នាំ ក្រោយពីធ្វើសកម្មភាពឆក់កាបូបឱ្យស្ត្រីម្នាក់ដួលម៉ូតូស្លាប់។

ជនជាប់គុកឈ្មោះ ជុំ សុខបញ្ញា អាយុ ១៤ឆ្នាំ ជាសិស្សសាលា ស្នាក់នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល បានឆក់កាបូបពីស្ត្រីម្នាក់កំពុងជិះម៉ូតូកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវសហព័ន្ធរុស្ស៊ីមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

អាច្រមក់ដេកគុក ១០ឆ្នាំ ព្រោះស្ទើជំនាញឆក់កាបូបបណ្ដាលឱ្យនារីម្នាក់ដេកលែងដឹងខ្លួន

ស្ត្រីរងគ្រោះឈ្មោះ អ៊ុក កន្និកា បានដួលបោកក្បាលរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ បន្ទាប់ពីនោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកាកាបទី១ ជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានចាប់ជនជាប់គុកបាននៅម្តុំផ្លូវរថភ្លើង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បញ្ជូនទៅឱ្យមខាងតុលាការ៕ តាពេជ្រ

អាច្រមក់ដេកគុក ១០ឆ្នាំ ព្រោះស្ទើជំនាញឆក់កាបូបបណ្ដាលឱ្យនារីម្នាក់ដេកលែងដឹងខ្លួន អាច្រមក់ដេកគុក ១០ឆ្នាំ ព្រោះស្ទើជំនាញឆក់កាបូបបណ្ដាលឱ្យនារីម្នាក់ដេកលែងដឹងខ្លួន