កណ្តាល៖ រដ្ឋបាលខេត្តកណ្តាលទទួលបានការឯកភាពពីនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន សម្រេចឱ្យសាងសង់ស្ពាននៅក្នុងភូមិកោះចំរើន ស្រុកលើកដែក ដើម្បីសម្រួលឱ្យពលរដ្ឋនិងសិស្សានុសិស្ស។ នេះបើតាមលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលប្រាប់ពលរដ្ឋនៅក្នុងពិធីបុណ្យគម្រប់ ៧ថ្ងៃ នៃសពកុមារសិស្សសាលាចំនួន ១១នាក់។
គម្រោងសាងសង់ស្ពានឆ្លងកាត់នេះគឺបន្ទាប់ពីមានឧបទ្ទវហេតុលិចទូកបណ្តាលឱ្យស្លាប់កុមារសិស្សសាលាចំនួន ១១នាក់។ គ្រាដែលអាជ្ញាធរកំពុងតែសិក្សាសាងសង់ស្ពាននៅពេលដែលទឹកចាប់ផ្តើមស្រកនៅថ្ងៃខាងមុខនេះ។
សូមរម្លឹកថា កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មានករណីលិចទូកដដែលមានក្មេងៗសិស្សសាលាកំពុងជិះឆ្លងសម្ដៅទៅផ្ទះនៅភូមិកោះចម្រើន ស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខណៈដែលឆ្លងជិតដល់ត្រើយហើយ ស្រាប់តែលិចទូកដ បណ្តាលឱ្យលង់ទឹកស្លាប់១១នាក់ និង៤នាក់ ត្រូវបានជួយសង្គ្រោះរួចជីវិតពីការស្លាប់៕ រំចង់