ភ្នំពេញ៖ សម្ដេចព្រះមហាឃោសានន្ទ វ៉ា យ៉ាវ គឺជាព្រះនាមពិតរបស់ សម្ដេចព្រះមហាឃោសានន្ទ។ លក្ខណៈពិសេសព្រះអង្គមានដូចជា៖
១.ជាព្រះសង្ឃខ្មែរទី១ ដែលទទួលបានការស្នើព្រះនាមដើម្បី«ទទួលពានរង្វាន់ណូប៊ែលសន្តិភាព» ពីសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិច (លោក Claiborne Pell) ចំនូន៤ដង។
២.ជាព្រះសង្ឃខ្មែរដែលនិយាយភាសាបរទេសបានច្រើនជាងព្រះសង្ឃខ្មែរណាៗទាំងអស់។
៣.ជាព្រះសង្ឃខ្មែរទី១ ដែលបានចាត់ជា «ព្រះរស់របស់ផែនដី» ក្នុងចំណោមព្រះរស់ទាំង៥រូបនៅចុងសតវត្សទី២០ នៅក្នុងសៀវភៅ Buddha and Wisdom។
៤.ជាព្រះសង្ឃខ្មែរទី១ ដែលចូលធ្វើការនៅអង្គការសហប្រជាជាតិក្នុងឋានៈជា «ទីប្រឹក្សាយោបល់» ផ្នែកសេដ្ឋកិច្ចនិងវប្បធម៌។
៥.ជាព្រះសង្ឃខ្មែរទី១ ដែលសម្ដែងធម៌ក្នុងសមរភូមិ(១៩៩៤)ដែលកំពុងច្បាំងគ្នា រវាងខ្មែរក្រហមនិងទ័ពរដ្ឋាភិបាល ឲ្យមនុស្សប្រមាណ១០០០នាក់ស្ដាប់ នៅភូមិគីឡូ៣៨ ស្រុករតនមណ្ឌលខេត្តបាត់ដំបង។
៦.ជាព្រះសង្ឃខ្មែរទី១ ដែលមានសមានទាននូវការ «មិននិយាយ»នៅជីវិតចុងក្រោយរហូតដល់ពេលសុគត។
៧.ជាព្រះសង្ឃខ្មែរទី១ ដែលទទួលបានពានរង្វាន់សន្តិភាព « Niwano» ពីប្រទេសជប៉ុន និងពានរង្វាន់ Thorolf Rafto ពីប្រទេសណ័រវេ។
៨.ជាព្រះសង្ឃខ្មែរទី១ ដែលបានលះបង់ពេញមួយជីវិតរបស់ព្រះអង្គសម្រាប់ខ្មែរហើយត្រូវបានជនជាតិខ្មែររបស់ព្រះអង្គមិនស្គាល់ «ព្រះអង្គថាជានរណា?»។
៩.ជាព្រះសង្ឃខ្មែរ ដែលពិភពលោកស្គាល់ព្រះអង្គច្រើនជាជាងជនជាតិខ្មែរស្គាល់ព្រះអង្គ។
១០.ជាក្រុមព្រះសង្ឃខ្មែរទី១ (មហាអាំ សួន មហាវ៉ា យ៉ាវ និង មហាមាស ចន) ទៅរៀនព្រះពុទ្ធសាសនា នៅវិទ្យាស្ថាននាវលន្ទា ប្រទេសឥណ្ឌា ក្នុងឆ្នាំ១៩៥៥។
១១.ជាព្រះសង្ឃខ្មែរទី១ ផ្ដើមធ្វើ«ធម្មយាត្រា»នៅកម្ពុជាដើម្បីសន្តិភាព និង អហឹង្សា៕ TVK