បងធំកាងឆ្នោតយួនយីហោ«K9» ឈ្មោះឆាយ កំពុងធ្វើទុក្ខបុកម្នេញអ្នកកត់ឆ្នោតខុសច្បាប់ដូចគ្នា

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 28 មិថុនា 2021
បងធំកាងឆ្នោតយួនយីហោ«K9» ឈ្មោះឆាយ កំពុងធ្វើទុក្ខបុកម្នេញអ្នកកត់ឆ្នោតខុសច្បាប់ដូចគ្នា

សេចក្ដីរាយការណ៍​មកថា ទោះក្នុងរដូវកាលឆ្លងរាលដាលជំងឺកូវិដ១៩ ច្រើនរយនាក់ក្នុងមួយថ្ងៃៗ មានក្រុមកាងឆ្នោតយួនដឹកនាំដោយបងធំឈ្មោះឆាយ​ រហ័សនាម K9​ ដែលយកឈ្មោះលោកឧកញ៉ា ខ្នា មកគំរាមកូនកញ្ច្រែងកត់ឆ្នោតខុសច្បាប់ដូចគ្នានៅភូមិសាស្ត្រខេត្តកំពត​ ឱ្យ​កត់ប្រមូលលុយដាក់ស៉ីសងឱ្យក្រុមខ្លួនតែបើមិនព្រម បងធំ​ឆាយ​ នឹងប្រើសិល៍ល្បិចល្បួងសែនអ្នកតាម្ចាស់ទឹកដីឱ្យកាច់ទីតាំងនោះភ្លាម។

ដោយគេអួតក្អេងក្អាងថា មើលហ្ន! ទីតាំង​យីហោ K9​ ធំៗស្ថិតនៅភូមិ​សុវណ្ណ​សាគរ  ភូមិ​កំពង់​បាយខាងត្បូង​ ក្នុងសង្កាត់កំពង់បាយ​ ក្រុង​កំពត​ ខេត្ត​កំពត​ និងភូមិត្រពាំងធំ​ សង្កាត់ជុំគ្រៀល​ ស្រុក​ទឹកឈូក​ ខេត្ត​កំពត​ បច្ចុប្បន្ន​កំពុង​បេីកលេង​យ៉ាង​រលូនដូចត្រូវប្រេងរំអិល តើមានដែលឃើញសមត្ថកិច្ចបង្ក្រាបអត់?

សេចក្ដីរាយការណ៍​ដដែល​បន្តថា​ ក្រុមកាងឆ្នោយយួនដឹកនាំដោយបងធំឈ្មោះ​ឆាយ​«K9» ដំបូងឡើយនិយាយបញ្ចុះបញ្ចូលលួងលោម បើរឹងទទឹងក៏គំរាមអ្នកកត់ឆ្នោតនៅតាមតូបផ្សារ តាមផ្ទះ ដោយអាងឧកញ៉ាគេខ្នងធំសម្បើមណាស់ បើបានស្ដាប់ហើយឡើងព្រឺសម្បុរខ្ញាកៗ។

ទាក់ទងរឿងល្បែងប្រជាប្រិយនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានឱ្យអ្នកសារព័ត៌ដឹង​ថា ឱ្យតែកន្លែងណាដែលបើកអាជីវកម្មឆ្នោតខុសច្បាប់​ លោកត្រូវតែបង្ក្រាបទាំងអស់។ហើយចំពោះ​ករណី​ក្រុមអ្នកកាងឆ្នោតយួនយីហោ K9​ ប្រសិនបេីមានវិញលោកនឹងបញ្ជាកម្លាំងឱ្យបង្រ្កាបភ្លាម។ តែរហូតដល់ថ្ងៃទី២៨ ខែមិថុនា ទីតាំងសង្ស័យដូចរៀបរាប់ខាងលើបន្តកត់យកលុយពលរដ្ឋឡើងត្រជាល្ហឹម។

ដោយឡែកលោកឧកញ៉ា ខ្នា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ មិនអាចទំនាក់ទំនងសុំការបញ្ជាក់បាន​នៅឡើយ៕ 1Post