កម្មការនីចង់ស្លាប់ម្នាក់ លោតទឹកពីលើស្ពានជ្រោយចង្វារបានសម្រេចដោយសុវត្ថិភាព

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 6 តុលា 2022
កម្មការនីចង់ស្លាប់ម្នាក់ លោតទឹកពីលើស្ពានជ្រោយចង្វារបានសម្រេចដោយសុវត្ថិភាព

ភ្នំពេញ៖ កម្មការនីម្នាក់ឈ្មោះ ចេង ស្រីណេត បានមកលោតទឹកពីលើស្ពានជ្រោយចង្វារបានសម្រេចកាលពីថ្ងៃត្រង់ទី០៦ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ 

ប្រភពពីពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរូបនោះបានធ្វើដំណើរមកឈប់នៅលើស្ពានជ្រោយចង្វារ ឈរតោងបង្កាន់ដៃស្ពានដោយទឹកមុខស្រងូតស្រងាត់ លុះមួយសន្ធុះក៏បានដោះស្បែកជើង ហើយទុកកូនតុក្កតា កាបូប ទូរស័ព្ទ ប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ និងប័ណ្ណកម្មការីនីរោងចក្រ រួចក៍បានលោតពីលើស្ពានជ្រោយចង្វារ ចូលទៅក្នុងទន្លេសាបលិចបាត់តែម្តង។

កម្មការនីចង់ស្លាប់ម្នាក់ លោតទឹកពីលើស្ពានជ្រោយចង្វារបានសម្រេចដោយសុវត្ថិភាព

តាមរយៈប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ និងប័ណ្ណធ្វើការនៅរោងចក្រ ដែលបន្សល់ទុកនោះបានឱ្យដឹងថា ជនចង់ស្លាប់មានឈ្មោះ ចេង ស្រីណេត ជាកម្មការីនីកាត់ដេរ ផ្នែកវេចខ្ចប់នៅក្រុមហ៊ុន ហុង អ៊ីន ស៊ីងហ៊ែប៊ែក(ខេមបូឌា)ហ្វេកធើរី។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមរកសាកសព និងស្រាវជ្រាវទំនាក់ទំនងរកសាច់ញាតិនារីរូបនោះ៕ SP

កម្មការនីចង់ស្លាប់ម្នាក់ លោតទឹកពីលើស្ពានជ្រោយចង្វារបានសម្រេចដោយសុវត្ថិភាព