ខឹងប្តីមានស្រី រត់មកលំហែរនៅសួនច្បារមួយយប់ មុនពេលលោតទឹកពីលើស្ពានជ្រោយចង្វារ

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 4 តុលា 2021
ខឹងប្តីមានស្រី រត់មកលំហែរនៅសួនច្បារមួយយប់ មុនពេលលោតទឹកពីលើស្ពានជ្រោយចង្វារ

ស្ត្រីម្នាក់តឹងចិត្តនឹងប្តីមានស្រីថ្មី គិតមិនវែងសម្រេចចិត្តជិះម៉ូតូកង់បីឥណ្ឌាមកលោតទឹកលើស្ពានជ្រោយចង្វារទាំងយប់ តែដោយសារងងុយគេងខ្លាំងពេកទើបស្ត្រីនោះសម្រេចចិត្តទៅគេងនៅសួនច្បាររង្វង់មូល កងព្រហ្មសិន លុះព្រឹកភ្ញាក់ឡើងទើបដើរឡើងស្ពានជ្រោយចង្វារបម្រុងលោតទឹកសម្លាប់ខ្លួនតែត្រូវបានប្រជាពលរដ្ឋជួយទាន់។

ករណីបានកើតឡើងកាលពីវេលាម៉ោង ៨ និង២៥នាទីព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចលើស្ពាន ជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

ខឹងប្តីមានស្រី រត់មកលំហែរនៅសួនច្បារមួយយប់ មុនពេលលោតទឹកពីលើស្ពានជ្រោយចង្វារ

ស្ត្រីរងគ្រោះឈ្មោះ លីម សុភ័ក្ក ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិ ចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឱ្យដឹងថា គាត់មានវិបត្តិផ្លូវចិត្តយ៉ាងខ្លាំងរហូតមិនចង់រស់នៅតទៅទៀតទេ ពីព្រោះប្តីរបស់គាត់លួចមានស្រីថ្មី រហូតធ្វើឱ្យគាត់គិតខ្លីបែបនេះ។

ក្រោយពេលកើតហេតុកម្លាំងនគរបាលល្បាតស្ពាន បាននាំស្ត្រីររូបនោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដើម្បីធ្វើការសាកសួរណែនាំ និងទាក់ទងក្រុមគ្រួសារឱ្យយកត្រឡប់ទៅផ្ទះវិញ៕

ខឹងប្តីមានស្រី រត់មកលំហែរនៅសួនច្បារមួយយប់ មុនពេលលោតទឹកពីលើស្ពានជ្រោយចង្វារ