បាក់ស្ពានស្លាប់ និងបាត់ខ្លួនមនុស្ស ១៨នាក់គួរឱ្យរន្ធត់ ខណៈនៅមិនទាន់ដឹងមូលហេតុនៅឡើយ

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 29 កញ្ញា 2022
បាក់ស្ពានស្លាប់ និងបាត់ខ្លួនមនុស្ស ១៨នាក់គួរឱ្យរន្ធត់ ខណៈនៅមិនទាន់ដឹងមូលហេតុនៅឡើយ

Top news ៖ ករណីបាក់ស្ពានមួយកន្លែងនៅប្រទេសប្រេស៊ីលបណ្តាលឱ្យស្លាប់មនុស្សចំនួន៣នាក់ និង១៥នាក់ផ្សេងទៀតបានបាត់ខ្លួន បានកើតឡើង  នៅឯរដ្ឋ Amazonas ស្ថិតនៅភាគខាងជើងនៃប្រទេស កាលពីថ្ងៃពុធទី២៨ ខែកញ្ញា ឆ្នាំ២០២២។

ស្ពានមួយនេះតភ្ជាប់ទៅផ្លូវហាយវេ BR-319 នៅក្នុងទីក្រុង Careiro ស្ថិតនៅចម្ងាយជាង១០០គីឡូម៉ែត្រពីរដ្ឋធានីម៉ាណូស (Manaus) នៃរដ្ឋអាម៉ាហ្សូណាស់ បានបាក់រលំ។ 

បាក់ស្ពានស្លាប់ និងបាត់ខ្លួនមនុស្ស ១៨នាក់គួរឱ្យរន្ធត់ ខណៈនៅមិនទាន់ដឹងមូលហេតុនៅឡើយ

បើតាមអាជ្ញាធរប្រេស៊ីល មនុស្ស១៤នាក់ ក៏បានរងរបួសផងដែរ នៅក្នុងហេតុការណ៍បាក់ស្ពានខាងលើដែលកើតឡើងនៅពេលមានរថយន្ដជាច្រើនគ្រឿងបើកឆ្លងកាត់។

នៅមិនទាន់មានការបញ្ជាក់ពីមូលហេតុបណ្ដាលឱ្យបាក់ស្ពាននេះនៅឡើយទេ ខណៈក្រុមអ្នកជួយសង្រ្គោះកំពុងតាមស្វែងរកមនុស្ស១៥នាក់ ដែលបានបាត់ខ្លួន៕ Reuters

បាក់ស្ពានស្លាប់ និងបាត់ខ្លួនមនុស្ស ១៨នាក់គួរឱ្យរន្ធត់ ខណៈនៅមិនទាន់ដឹងមូលហេតុនៅឡើយ