នាយករដ្ឋមន្ត្រីជប៉ុន ការបង្កើតរោងចក្រ Toyota នៅកម្ពុជាខាងមុខនេះដើម្បីបំពេញតម្រូវការពលរដ្ឋ

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 29 កញ្ញា 2022
នាយករដ្ឋមន្ត្រីជប៉ុន ការបង្កើតរោងចក្រ Toyota នៅកម្ពុជាខាងមុខនេះដើម្បីបំពេញតម្រូវការពលរដ្ឋ

បរទេស៖ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន បានស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុការគាំទ្រក្រុមហ៊ុនរបស់ជប៉ុនប្រតិបត្តិការធុរកិច្ចនៅកម្ពុជា ខណៈជប៉ុននឹងបង្កើតរោងចក្រក្រុមហ៊ុនToyota នៅប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បញ្ជាក់ក្រោយជំនួបពិភាក្សាការងារនៅទីក្រុងតូក្យូ។

លោកនាយករដ្ឋមន្ត្រីជប៉ុនក៏បានបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា នៅខែវិច្ឆិកាឆ្នាំ២០២២ ខាងមុខ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ជប៉ុននឹងបន្តពង្រឹងពង្រីកប្រតិបត្តការជាមួយប្រទេសកម្ពុជា ជាពិសេសក្នុងការបង្ហាញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ដល់ប្រជាជននៃប្រទេសទាំង២។

នាយករដ្ឋមន្ត្រីជប៉ុន ការបង្កើតរោងចក្រ Toyota នៅកម្ពុជាខាងមុខនេះដើម្បីបំពេញតម្រូវការពលរដ្ឋ

សូមជម្រាបថា ក្រុមហ៊ុន Toyota បានវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានៅកម្ពុជាក្នុងទុនវិនិយោគចំនួន ៣៦.៧លានដុល្លារអាមេរិក ដើម្បីបំពេញតម្រូវការរថយន្តនៅកម្ពុជាដែលត្រូវបានប្រកាសដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០២២។

រោងចក្រដំឡើងរថយន្តតូយ៉ូតានេះមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញដែលអាចបង្កើតការងារបានចំនួនប្រមាណ១៥០នាក់។ ក្នុងនោះដែរគិតត្រឹមខែសីហា ឆ្នាំ២០២២ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគជប៉ុន ចំនួន១៤៩គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ២.៩ប៊ីលានដុល្លារ៕ 1Post