
បរទេស៖ បវរកញ្ញាមីយ៉ាន់ម៉ា Miss Grand Myanmar ឈ្មោះ Thaw Nandar Aung ហៅHan Lay នឹងមិនត្រូវបានចាប់បង្ខំ ឱ្យវិលទៅប្រទេសខ្លួនវិញទេ បន្ទាប់ពីនាងត្រូវបានអាជ្ញាធរថៃមិនឱ្យចូលក្នុងប្រទេស នេះជាការឱ្យដឹងពីសាមីខ្លួន ។ បច្ចុប្បន្ននាងស្ថិតនៅក្នុងការគាំពាររបស់អង្គការ UNHCR ក្នុងអាកាសយានដ្ឋានសុវណ្ណភូមិ។ នេះបើតាមផ្សាតកាសែតបាងកកប៉ុស្តនៅថ្ងៃទី២៤ កញ្ញា ២០២២។
ទោះជាយ៉ាងណាក៏ដោយ នាងនៅតែមិនទាន់ដឹងថា តើនាងនឹងត្រូវស្នាក់នៅព្រលានយន្តហោះរយៈពេលប៉ុន្មាននោះទេ ខណៈដែល UNHCR ប្រចាំប្រទេសថៃ មិនទាន់បានជូនដំណឹងដល់នាងអំពីរយៈពេលដែលដំណើរការនេះនឹងត្រូវធ្វើឡើងនៅឡើយ។

ពេលនៅប្រទេសថៃ នាងបានស្វែងរកសិទ្ធិជ្រកកោននៅប្រទេសកាណាដា និងបន្តទិដ្ឋាការទេសចរណ៍ថៃជារៀងរាល់ពីរខែ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលនាងឈានដល់ដែនកំណត់ដែលអាចអនុញ្ញាតបាន នាងបានហោះទៅកាន់ទីក្រុង Da Nang ប្រទេសវៀតណាម។
«UNHCR មិនអាចធានាថាប្រទេសណាអាចផ្តល់សិទ្ធិជ្រកកោនឱ្យខ្ញុំបានយ៉ាងឆាប់រហ័ស។ យើងកំពុងរង់ចាំមើលថាប្រទេសណាដែលបង្ហាញថាជាជម្រើសល្អបំផុត»។ នាងសង្ឃឹមថា ករណីរបស់នាងនឹងត្រូវបានចាត់ទុកថាជាភាពអាសន្ន ហើយប្រទេសមួយនឹងចេញមុខជាមួយនឹងការផ្តល់សិទ្ធិជ្រកកោនសមរម្យសម្រាប់នាង៕ Bngkok Post