ទឹកឡើងខ្លាំងលិចស្ពាន យុវជន២នាក់ព្យាយាមជិះត្បូនឆ្លង ក៏ដាច់ខ្សែចំណងលិចស្លាប់ម្នាក់ នៅសំឡូត

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 22 សីហា 2022
ទឹកឡើងខ្លាំងលិចស្ពាន យុវជន២នាក់ព្យាយាមជិះត្បូនឆ្លង ក៏ដាច់ខ្សែចំណងលិចស្លាប់ម្នាក់ នៅសំឡូត

យុវជនម្នាក់ក្នុងចំណោម២នាក់ ជិះក្បូនឆ្លងអូរគ្រាទឹកកំពុងហូរខ្លាំងបានបោកបក់ឱ្យលិចក្រោយមកសមត្ថកិច្ចចម្រុះខេត្តបាត់ដំបង បាននាំគ្នាស្វែងរកអស់ពេលជាច្រើនម៉ោងទើបឃើញសាកសព នៅចម្ងាយពីកន្លែងលិលជាង១ គ.ម កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅចំណុចស្ពានយោលតាតោក ភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ពេលកំពុងឆ្លងទឹកហូរខ្លាំងនោះ ស្រាប់តែក្បូនបានដាច់ខ្សែចំណង ពលរដ្ឋម្នាក់បានតោងពីដុងឆ្លងរួច រីឯម្នាក់ទៀតឈ្មោះ វុទ្ធ សាវង់ ភេទប្រុសអាយុ ២៣ឆ្នាំ រស់នៅភូមិតាតោក បានបាត់ខ្លួននៅក្នុងស្ទឹងបណ្ដាលឱ្យស្លាប់តែម្ដង៕ VC

ទឹកឡើងខ្លាំងលិចស្ពាន យុវជន២នាក់ព្យាយាមជិះត្បូនឆ្លង ក៏ដាច់ខ្សែចំណងលិចស្លាប់ម្នាក់ នៅសំឡូត