ដឹងមូលហេតុបណ្ដាលឱ្យដាច់ភ្លើងកាលពីទៀបភ្លឺយប់មិញហើយ គ្រាដែលក្រុមបច្ចេកទេសកំពុង…

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 21 សីហា 2022
ដឹងមូលហេតុបណ្ដាលឱ្យដាច់ភ្លើងកាលពីទៀបភ្លឺយប់មិញហើយ គ្រាដែលក្រុមបច្ចេកទេសកំពុង…

ការដាច់ចរន្តអគ្គិសនីដោយមិនបានជូនដំណឹងមុនកាលពីម៉ោង ០៣:៤៩នាទីទៀបភ្លឺ ថ្ងៃទី២១ខែសីហា ឆ្នាំ២០២២ អាជ្ញាធរអគ្គិសនីកម្ពុជាបានឱ្យដឹងថា គឺដោយសារមានករណីលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល ទើបបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន។

បច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីស្ដារប្រព័ន្ធ និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត៕ EDC

ដឹងមូលហេតុបណ្ដាលឱ្យដាច់ភ្លើងកាលពីទៀបភ្លឺយប់មិញហើយ គ្រាដែលក្រុមបច្ចេកទេសកំពុង…