អគ្គិសនីកម្ពុជា ប្រកាសផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ថ្ងៃទី២៩ បណ្តោះអាសន្ននៅបន្ទប់ភ្លើង P3251

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 29 មិថុនា 2022
អគ្គិសនីកម្ពុជា ប្រកាសផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ថ្ងៃទី២៩ បណ្តោះអាសន្ននៅបន្ទប់ភ្លើង P3251

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១០:៣០នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើង P3251 ដើម្បីឱ្យក្រុមការងារបច្ចេកទេសធ្វើការតម្រង់ទម្រត្រង់ស្វូ ដែលមានទីតាំងស្ថិតនៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១២:០០នាទីថ្ងៃត្រង់។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕