អគ្គិសនីកម្ពុជាប្រឈមការខាតបង់ប្រហែល ១០០លានដុល្លារនៅឆ្នាំ២០២២ ជាលើកទីមួយ នៅក្នុងប្រវត្តិសាស្ត្រ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 10 សីហា 2022
អគ្គិសនីកម្ពុជាប្រឈមការខាតបង់ប្រហែល ១០០លានដុល្លារនៅឆ្នាំ២០២២ ជាលើកទីមួយ នៅក្នុងប្រវត្តិសាស្ត្រ

បន្ទាប់ពីការកើនឡើងថ្លៃប្រេង និង ធ្យូងថ្ម អគ្គិសនីកម្ពុជា ប្រឈមនឹងការខាតបង់ប្រហែល ១០០លានដុល្លារនៅឆ្នាំ២០២២នេះ ដែលជាលើកទីមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បើទោះបីជាកម្ពុជាមានពន្ធគយខ្ពស់បំផុតមួយសម្រាប់ថាមពលនៅអាស៊ីអាគ្នេយ៍ក៏ដោយ។ នេះបើតាមការឱ្យដឹងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល» កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។

លោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានលើកឡើងថា អ្នកប្រើប្រាស់ឧស្សាហកម្ម និងកសិកម្ម និងអ្នកប្រើប្រាស់ពាណិជ្ជកម្ម និងរដ្ឋបាល ចំណាយចន្លោះពី០,១៣៧០ដុល្លារក្នុង១គីឡូវ៉ាត់ម៉ោងទៅ០,១៧២៣២ដុល្លារ ក្នុង១គីឡូវ៉ាត់ម៉ោង។ នៅក្នុងនោះកម្ពុជាក៏បានប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០ ហើយវាត្រូវការកាត់បន្ថយលើការពឹងផ្អែកទៅលើរោងចក្រថាមពលធ្យូងថ្ម ដើម្បីសម្រេចបាននូវគោលដៅនេះ។

អគ្គិសនីកម្ពុជាប្រឈមការខាតបង់ប្រហែល ១០០លានដុល្លារនៅឆ្នាំ២០២២ ជាលើកទីមួយ នៅក្នុងប្រវត្តិសាស្ត្រ

ជាមួយនឹងកំណើនប្រជាជនជាបន្តបន្ទាប់ កំណើនសេដ្ឋកិច្ច និងនគរូបនីយកម្ម ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករណ៍ថា តម្រូវការថាមពលរបស់ប្រទេសកម្ពុជានឹងកើនឡើងទ្វេដងនៅឆ្នាំ២០៣០។ ខណៈពេលដែលវារីអគ្គិសនី និងការបង្កើតកំដៅដោយប្រើធ្យូងថ្ម ឬឧស្ម័នធម្មជាតិកំពុងជំនួសប្រេងនៅក្នុងការផលិតអគ្គិសនី។

ការសិក្សាមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានបង្ហាញថា សម្រាប់ប្រហែលពាក់កណ្តាលនៃផលិតកម្មអគ្គិសនីត្រឹមឆ្នាំ២០៣០ ការប្រើប្រាស់ផលិតផលប្រេងត្រូវបានគេរំពឹងថានឹងកើនឡើងជាមួយនឹងការកើនឡើងនៃតម្រូវការនៅក្នុងវិស័យដឹកជញ្ជូន ឧស្សាហកម្ម និងលំនៅដ្ឋាន។

សម្រាប់ទៅថ្ងៃមុខរាជរដ្ឋាភិបាលកម្ពុជា នឹងពិនិត្យលទ្ធភាពបន្ថយថ្លៃអគ្គិសនីបន្ថែមទៀត បន្ទាប់ពីស្ថានភាពពិភពលោកធូរស្រាលឡើងវិញ ខណៈពេលបច្ចុប្បន្ន កំពុងពិនិត្យលទ្ធភាព ក្នុងការរក្សាលំនឹងថ្លៃអគ្គិសនីបច្ចុប្បន្នឱ្យនៅថេរ បើទោះបីជាតម្លៃប្រេងឥន្ធនៈ និងធ្យូថ្មកំពុងឡើងថ្លៃ៕ 1Post 

អគ្គិសនីកម្ពុជាប្រឈមការខាតបង់ប្រហែល ១០០លានដុល្លារនៅឆ្នាំ២០២២ ជាលើកទីមួយ នៅក្នុងប្រវត្តិសាស្ត្រ