មិត្តខាងកើត ទទូចឱ្យកម្ពុជាឆាប់បង្កើតថ្នាក់ឧត្ដមសិក្សាភាសាវៀតណាម នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 10 សីហា 2022
មិត្តខាងកើត ទទូចឱ្យកម្ពុជាឆាប់បង្កើតថ្នាក់ឧត្ដមសិក្សាភាសាវៀតណាម នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ

មិត្តវៀតណាម ស្នើកម្ពុជា សុំពន្លឿនការបង្កើតដេប៉ាដឺម៉ង់ ភាសាវៀតណាម នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ឱ្យបានក្នុងពេលឆាប់ៗខាងមុខ។ ការថ្លែងបែបនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារមួយកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ រវាងលោក ពិត ចំណាន រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា និងលោក ង្វៀន វ៉ាន់ ហ្វុក អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលនៃប្រទេសវៀតណាម។

ជំនួបពិភាក្សាការងារនោះក្នុងគោលបំណងរឹតចំណងមិត្តភាពលើវិស័យអប់រំ ក៏ដូចជាការពិភាក្សាលើការងារសិក្សាថ្នាក់ឧត្តមសិក្សា និងការផ្តល់អាហារ រូបករណ៍រវាងប្រទេសកម្ពុជានិងវៀតណាម។ ពិសេសនោះ ដើម្បីពិភាក្សាឱ្យកាន់តែបានលម្អិតថែមទៀត និងពន្លឿនការសម្រេចឱ្យបានក្នុងពេលឆាប់ៗនូវការស្នើសុំពីភាគីវៀតណាម ដើម្បីបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាម នៅក្នុងសាលកវិទ្យាល័យភូមិន្ទភ្នំពេញ។

មិត្តខាងកើត ទទូចឱ្យកម្ពុជាឆាប់បង្កើតថ្នាក់ឧត្ដមសិក្សាភាសាវៀតណាម នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ

លោក ពិត ចំណាន បានឆ្លើយតបទៅភាគីវៀតណាម ថា ក្រសួងអប់រំកម្ពុជាមិនមានការជំទាស់នោះទេ ដោយហេតុថាក្នុងសាកលវិទ្យាល័យ ភាសាទាំអស់គឺមិនមានការប្រកាន់គ្នានោះទេហើយវាក៏មានសារសំខាន់សម្រាប់ប្រទេសជិតខាងគ្នា ដែលអាចជួយឱ្យនិស្សិតអាចចេះភាសាមួយបន្ថែមទៀតផងដែរ។

សូមរម្លឹកថា វិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានបង្រៀនថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ មាន ៧ ដេប៉ាតតឺមង់ គឺ ១- ដេប៉ាតឺម៉ង់ ភាសាអង់គ្លេស ២- ដេប៉ាតឺម៉ង់ ភាសាបារាំង ៣- ដេប៉ាតឺម៉ង់ ភាសាជប៉ុន ៤- ដេប៉ាតឺម៉ង់ ភាសាកូរ៉េ ៥- ដេប៉ាតឺម៉ង់ សិក្សាអន្តរជាតិ ៦- ដេប៉ាតឺម៉ង់ ភាសាចិន ៧- ដេប៉ាតឺម៉ង់ ភាសាថៃ៕ 1Post