ប្រទេសចិននឹងអាចបាត់បង់ទឹកប្រាក់រាប់ពាន់លានដុល្លារដោយសារតែសេដ្ឋីធំៗ ចាកចេញទៅក្រៅប្រទេសដោយវេចលុយទាំងនោះទៅជាមួយ។
មានតម្រុយខ្លះៗហើយអំពីគម្រោងនៃការចាកចេញរបស់សេដ្ឋីប្រមាណ ១មុឺននាក់ និងសេដ្ឋី៣ពាន់នាក់នៅទីក្រុងហុងកុងដែលជាតំបន់សេដ្ឋកិច្ចពិសេសរបស់ចិនក៏ចាកចេញផងដែរ។ការចាកចេញរបស់សេដ្ឋីទាំងនេះ នឹងនាំយកទឹកប្រាក់ផ្ទាល់ខ្លួនរបស់ពួកគេទៅជាមួយ មានចំនួនប្រមាណ ៦៥ពាន់លានដុល្លារ។
នេះមិនមែនជាលើកទី១ទេ ដែលអ្នកមានប្រាក់វាល់លានចាកចេញពិប្រទេសចិន តួយ៉ាងកាលពីឆ្នាំ ២០១៩ ធ្លាប់មានសេដ្ឋីចាកចេញពីប្រទេសមួយនេះម្តងរួចទៅហើយ ដោយនាំយកទាំងទឹកប្រាក់សរុបប្រមាណ ១០០ពាន់លានដុល្លារទៅជាមួយ។ កត្តាសំខាន់ដែលនាំឱ្យមានការចាកចេញទៅក្រៅប្រទេសពីសំណាក់សេដ្ឋីនៅក្នុងប្រទេសចិន គឺដោយសារតែវិបត្តិកូវីដ១៩ និងបញ្ហានយោបាយ៕