មេប៉ូលិសជប៉ុននៅតំបន់ដែលបាញ់ប្រហារលោក អាបេ សារភាពពីភាពខ្សោយកិច្ចការពារសុវត្ថិភាព

ពិភពលោក
ថ្ថ្ងៃច័ន្ទ 11 កក្កដា 2022
មេប៉ូលិសជប៉ុននៅតំបន់ដែលបាញ់ប្រហារលោក អាបេ សារភាពពីភាពខ្សោយកិច្ចការពារសុវត្ថិភាព

សារព័ត៍មាន BBC នៅថ្ងៃទី១១ ខែកក្កដា បានចុះផ្សាយថា ក្រុមប៉ូលិសជប៉ុន បានសារភាពពីភាពខ្សោយរបស់ខ្លួនចំពោះកិច្ចការការពារសុវត្ថិភាពរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុនអាបេ ក្រោយពីលោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្តាលថ្ងៃត្រង់ កំឡុងពេលទៅឃោសនារកសំឡេងឆ្នោតនៅទីក្រុងណារ៉ា ភាគខាងត្បូងប្រទេសជប៉ុន។

មេប៉ូលិសជប៉ុននៅតំបន់ដែលបាញ់ប្រហារលោក អាបេ សារភាពពីភាពខ្សោយកិច្ចការពារសុវត្ថិភាព

អធិការប៉ូលិសក្រុងណារ៉ា Tomoaki Onizuka បានថ្លែងថា "យើងមិនអាចធ្វើការបដិសេធបានទេចំពោះបញ្ហាដែលកើតមាននៅក្នុងជួរកងការពារសុវត្ថិភាពរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុន អាបេហ្សុិនហូ”។ យ៉ាងណាមិញ ខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួនភ្លាមៗផងដែរ នៅកន្លែងកើតហេតុបន្ទាប់ពីបានប្រើកាំភ្លើងកែច្នៃ បាញ់២គ្រាប់ទៅលើ លោក អាបេ។

មេប៉ូលិសជប៉ុននៅតំបន់ដែលបាញ់ប្រហារលោក អាបេ សារភាពពីភាពខ្សោយកិច្ចការពារសុវត្ថិភាព

សូមរម្លឹកថា ជនដៃដល់រូបនោះគឺជាអតីតកងស្វ័យការពាររបស់ជប៉ុន មានឈ្មោះថា Tetsuya Yamagami អាយុ ៤១ឆ្នាំ។ តាមចម្លើយសារភាពដែលបានផ្តល់ឱ្យប៉ូលិស ជនដៃឆៅខាងលើបានឱ្យដឹងថា គេមានកំហឹងជាមួយលោក អាបេ ដោយសារអតីតនាយករដ្ឋមន្រ្តីជប៉ុនរូបនេះ មានជាប់ពាក់ព័ន្ធជាមួយអង្គការសាសនាមួយ ដែលធ្វើឱ្យម្តាយរបស់គេមានបញ្ហាហិរញ្ញវត្ថុព្រោះតែការជឿជាក់សុខចិត្តបរិច្ចាកទ្រព្យសម្បត្តិរបស់ខ្លួនរហូតធ្លាក់ខ្លួនក្រ ទើបឈានឱ្យមានកំហឹងដល់រៀបផែនការបាញ់សម្លាប់ទាំងកណ្តាលថ្ងៃត្រង់តែម្តង៕