លោកស្រី Akie Abe អាយុ៦០ឆ្នាំ បានកើតក្នុងត្រកូលគ្រួសារអភិជនមួយនៅប្រទេសជប៉ុន។ឪពុកគាត់ជាប្រធានក្រុមហ៊ុនធ្វើនំ Morinaga & Co.។ លោកស្រី បានសិក្សានៅសាលាឯកជនមួយសម្រាប់តែសិស្សស្រី ហើយក្រោយមកបានធ្វើការឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្មមួយមុនពេលនាងរៀបការជាមួយលោក Abe ក្នុងឆ្នាំ១៩៨៧។ នេះបើតាមលោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានឱ្យទីភ្នាក់ងារសារព័ត៌មានជប៉ុន ក្យូដូ។
លោកស្រី Akie ធ្លាប់ធ្វើការជាឌីជេឱ្យវិទ្យុមួយនៅប្រទេសជប៉ុនក្នុងទសវត្សរ៍ឆ្នាំ១៩៩០នៅក្នុងទីក្រុងកំណើតរបស់លោក Abe ហើយទទួលបានប្រជាប្រិយភាពក្នុងចំណោមអ្នកស្តាប់តាមរយៈឈ្មោះហៅក្រៅរបស់គាត់ថា “Akky”។
នៅខែមីនា ឆ្នាំ២០១១ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិតរដ្ឋបាលជំនាញផ្នែករចនាសង្គម។ លោកអាបេ និងភរិយាមិនមានកូនទេ ទោះបីជាបានឆ្លងកាត់នីតិវិធីពេទ្យជាច្រើនលើកចង់ឱ្យមានកូនក្តី៕