ពលរដ្ឋរអ៊ូរឿងបង់ប្រាក់ក្បាលឡានឱ្យសមត្ថកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិដូង និងមន្ត្រីជំនាញផ្សេងៗ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 6 កក្កដា 2022
ពលរដ្ឋរអ៊ូរឿងបង់ប្រាក់ក្បាលឡានឱ្យសមត្ថកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិដូង និងមន្ត្រីជំនាញផ្សេងៗ

ម្ចាស់រថយន្តដឹកទំនិញជាច្រើននាក់បានរអ៊ូរទាំរិះគន់ទៅលើក្រុមសមត្ថកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ថាបានរាប់ក្បាលឡានដឹកទំនិញ និងកសិផលផ្សេងៗយកប្រាក់តាមជំនាញ ដោយគ្មានវិក័យបត្រ មិនដឹងជាបង់លើសេវាកម្មអ្វីខ្លះ និងប្រាក់ទាំងនោះចូលទៅរដ្ឋដែលឬអត់ តើជាការពិតឬទេ នេះជាសំណួរ?។ វីដេអូ https://fb.watch/e506fnSHAS/

ក្រុមម្ចាស់រថយន្តដឹកទំនិញចេញចូលតាមច្រកទ្វារព្រំដែនអន្តរជាតិដូង-ឡែម ស្ថិតក្នុងស្រុកកំរៀងខេត្តបាត់ដំបង បានឱ្យដឹងថា ជារៀងរាល់ថ្ងៃពួកគាត់តែងតែចំណាយប្រាក់អស់ច្រើនទៅលើការបង់ឱ្យមន្ត្រីជំនាញ និងសមត្ថកិច្ចប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង សរុបបង់ឱ្យសមត្ថកិច្ចទាំងអស់ ៣៥០០០រៀលក្នុងនោះមន្ត្រីប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍តែម្តងដោយមួយក្បាលឡានត្រូវបង់ ២០០០០រៀល ក្នុងមួយថ្ងៃៗរាប់រយឡានគ្មានវិក័យបត្រ មិនដឹងថាយកថ្លៃសេវាអ្វីនោះទេ។

ពលរដ្ឋរអ៊ូរឿងបង់ប្រាក់ក្បាលឡានឱ្យសមត្ថកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិដូង និងមន្ត្រីជំនាញផ្សេងៗ

ទាក់ទងការលើកឡើងនេះ លោក ផាត់ វីរៈ នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិដូងមិនទាន់មានការបញ្ជាក់នៅឡើយ ក្រោយពី 1post ផ្ញើសារសំណួរទៅកាន់លេខទូរសព្ទរបស់លោក នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

ចំណែកលោក លោក ឃឹម ទិត្យមុន្នី ប្រធានច្រកទ្វារព្រំដែនអន្តរជាតិដូង ក៏មានមិនទាន់មានការបញ្ជាក់ផងដែរ។

ពលរដ្ឋរអ៊ូរឿងបង់ប្រាក់ក្បាលឡានឱ្យសមត្ថកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិដូង និងមន្ត្រីជំនាញផ្សេងៗ

ទោះយ៉ាងនេះក្ដីបើតាមវីដេអូដែល 1Post ទទួលបានសុំលាក់ប្រភពបានឱ្យដឹងថា ការបង់ប្រាក់ដោយគ្មានវិក័យបត្រនេះ គឺបង់គ្រប់ជំនាញតាមទឹកប្រាក់តិចច្រើន រាប់តាំងពីដើមទីដល់ចុងទីពិសេសមន្ត្រីគយដែលឈរជើងនៅតាមផ្លូវដែលក្រុមរថយន្តដឹកទំនិញទាំងនោះឆ្លងកាត់ មានគយនៅខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កណ្ដាល ទម្រាំដឹកមកដល់គោលដៅក្នុងរាជធានីភ្នំពេញនេះមិនរាប់បញ្ចូលក្រុមហ៊ុនដឹកទំនិញឥវ៉ាន់ចាប់ហ៊ួយផ្សេងៗ និងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរដែលតែងតែបង្កប់ទំនិញមកជាមួយរបៀបកណ្ដៀពូន ផងទេ៕ SP

ពលរដ្ឋរអ៊ូរឿងបង់ប្រាក់ក្បាលឡានឱ្យសមត្ថកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិដូង និងមន្ត្រីជំនាញផ្សេងៗ ពលរដ្ឋរអ៊ូរឿងបង់ប្រាក់ក្បាលឡានឱ្យសមត្ថកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិដូង និងមន្ត្រីជំនាញផ្សេងៗ ពលរដ្ឋរអ៊ូរឿងបង់ប្រាក់ក្បាលឡានឱ្យសមត្ថកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិដូង និងមន្ត្រីជំនាញផ្សេងៗ