ចំណីអាហារនាំមកពីថៃជាង​ ២៤៤​តោន​ របស់​ឧកញ៉ា​ “ចែទូច​“ ត្រូវបានសមត្ថកិច្ច​​ឆែកឃើញ

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 6 តុលា 2025
ចំណីអាហារនាំមកពីថៃជាង​ ២៤៤​តោន​ របស់​ឧកញ៉ា​ “ចែទូច​“ ត្រូវបានសមត្ថកិច្ច​​ឆែកឃើញ

ចំណីអាហារនាំមកពីថៃជាង​ ២៤៤​តោន​ របស់​ឧកញ៉ា​ អ៉ឹម​ សុផាន់ណា​រឹទ្ធ​ ហៅ​ចែទូច​ ត្រូវបានសមត្ថកិច្ច​ចម្រុះ​ឆែកឃើញនៅ​សង្កាត់​ច្រាំង​ចំរេះ១​ ខណ្ឌ​ឬស្សីកែវ​ ដោយរកឃើញសាច់​ក្លាសេ សាច់មាន់​  សាច់ទា​ និងសាច់ជ្រូក។

ចំណីអាហារនាំមកពីថៃជាង​ ២៤៤​តោន​ របស់​ឧកញ៉ា​ “ចែទូច​“ ត្រូវបានសមត្ថកិច្ច​​ឆែកឃើញ

ក្រោយពិនិត្យមន្ត្រីជំនាញអះអាង​ក្នុង​កំណត់ហេតុថា​ ទំនិញ​ទាំងអស់​បានបង់​ពន្ធ​គ្រប់​ចំនួន​។ ដោយឡែក​មន្ត្រី​ ក.ប.ប​ ដែល​ជា​អ្នក ពិនិត្យ​គុណភាព​បាន​បញ្ជាក់​ បណ្ដោះអាសន្ន​ថា​ សាច់​ក្លាសេ​ទាំងអស់​គ្មាន​សារធាតុ​គីមី​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ទេ​។  ប៉ុន្តែ​មន្ត្រី​ ក.ប.ប​ បានយក​សំណាក​សាច់​ក្លាសេ​ទាំងនោះ​ទៅមន្ទីរ​ពិសោធ​ធំ​ដើម្បី​បញ្ជាក់​គុណភាព​ច្បាស់​លាស់​ត្រូវ​ការ​ពេល​ ២ថ្ងៃ​ទើបដឹង​លទ្ធផល​។ តាពេជ្រ

ចំណីអាហារនាំមកពីថៃជាង​ ២៤៤​តោន​ របស់​ឧកញ៉ា​ “ចែទូច​“ ត្រូវបានសមត្ថកិច្ច​​ឆែកឃើញ ចំណីអាហារនាំមកពីថៃជាង​ ២៤៤​តោន​ របស់​ឧកញ៉ា​ “ចែទូច​“ ត្រូវបានសមត្ថកិច្ច​​ឆែកឃើញ ចំណីអាហារនាំមកពីថៃជាង​ ២៤៤​តោន​ របស់​ឧកញ៉ា​ “ចែទូច​“ ត្រូវបានសមត្ថកិច្ច​​ឆែកឃើញ