ជនសង្ស័យ ២២រូបត្រូវបានចោទជុំវិញករណីរត់ពន្ធសាច់ជ្រូកបង្កកខុសច្បាប់ និងរឹបអូសទ្រព្យសម្បតិ្តជាង ២,៥លានដុល្លារនៅថៃ

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 14 ធ្នូ 2023
ជនសង្ស័យ ២២រូបត្រូវបានចោទជុំវិញករណីរត់ពន្ធសាច់ជ្រូកបង្កកខុសច្បាប់ និងរឹបអូសទ្រព្យសម្បតិ្តជាង ២,៥លានដុល្លារនៅថៃ

កាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយថា នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ថៃបានសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យចំនួន ១២រូបជុំវិញករណីរត់ពន្ធសាច់ជ្រូកបង្កកខុសច្បាប់។ នៅក្នុងចំណោមជនសង្ស័យទាំង ២២រូបនោះរួមមាន រូបវន្តបុគ្គលចំនួន ១២រូប និងនីតិបុគ្គលចំនួន ១០រូប។

ប្រភពខាងលើបានបន្តថា ក្នុងពេលបង្រ្កាបករណីខាងលើនេះអាជ្ញាធរថៃក៏បានធ្វើការរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមជនសង្ស័យបានចំនួនសរុប ៩០លានបាត (ជាង ២,៥លានដុល្លារ) ផងដែរ។

ជនសង្ស័យ ២២រូបត្រូវបានចោទជុំវិញករណីរត់ពន្ធសាច់ជ្រូកបង្កកខុសច្បាប់ និងរឹបអូសទ្រព្យសម្បតិ្តជាង ២,៥លានដុល្លារនៅថៃ

អាជ្ញាធរថៃបានរកឃើញទៀតថា ក្រុមជនសង្ស័យទាំងអស់ខាងលើនេះគឺមានការពាក់ព័ន្ធរកស៊ីខុសច្បាប់ជាមួយនឹងក្រុមហ៊ុន Wealthy & Healthy Foods Co Ltd. ដែលជាដៃគូផ្គត់ផ្គង់សាច់ជ្រូកឲ្យផ្សារទំនើបម៉ាក្រូក្នុងប្រទេសថៃ ហើយនាពេលកន្លងមកក្រុមដ៏ធំមួយនេះបានផ្ទេរប្រាក់ឲ្យក្រុមជនសង្ស័យទាំង ២២រូបខាងលើនេះអស់ចំនួន ២៥៩លានបាត (ជាង ៧,២លានដុល្លារ) រួចហើយ៕