ចេញជាផ្លូវការហើយ ត្រីបបែលយក្សរបស់កម្ពុជាជាប់កំណត់ត្រាពិភពលោក ធំជាងគេ

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 25 មិថុនា 2022
ចេញជាផ្លូវការហើយ ត្រីបបែលយក្សរបស់កម្ពុជាជាប់កំណត់ត្រាពិភពលោក ធំជាងគេ

ត្រីបបែលយក្សរបស់កម្ពុជាត្រូវជាប់កំណត់ត្រាពិភពលោក ហ្គិនណេស វើលរីខត@guinnessworldrecords» ដែលត្រីបបែលទឹកសាបធំជាងគេលើពិភពលោក។

ក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្កក៏បានរកឃើញ និងបំពាក់ឧបករណ៍ផ្តល់សញ្ញា ព្រមទាំងបាន​លែង​ទៅត្រីនោះវិញដោយសុវត្ថិភាព គឺត្រីបបែលយក្ស ទន្លេមេគង្គ។ ហើយគេរំពឹង និងចង់ដឹងថាតើព័ត៌មានអ្វីខ្លះ ដែលយើងនឹងអាចទទួលបានដឹងពីឧបករណ៍ផ្តល់សញ្ញា ដែលបានបំពាក់នៅ​លើ​ត្រីបបែលយក្សដ៏អស្ចារ្យនេះ នៅឆ្នាំក្រោយ។

ចេញជាផ្លូវការហើយ ត្រីបបែលយក្សរបស់កម្ពុជាជាប់កំណត់ត្រាពិភពលោក ធំជាងគេ

សូមរម្លឹកថា សម្រាប់ត្រីទឹកសាបដ៏ធំបំផុត មិនធ្លាប់មាននៅលើផែនដី គឺត្រីបបែលយក្សទឹកសាបទម្ងន់ ៣០០គីឡូក្រាម ត្រូវបានអ្នកនេសាទ នៅប្រទេសកម្ពុជា ចាប់បានដោយសន្ទូច នៅតំបន់ជនបទនៃទន្លេមេគង្គ។ ជាសំណាងល្អ អ្នកនេសាទបានទាក់ទងក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ហើយក៏បានបង្កើតជាចលនានៃការព្យាយាមបំពាក់ឧបករណ៍ទទួលសញ្ញាសូរស័ព្ទជាលើកដំបូង លើត្រីបបែលយក្សទឹកសាបនេះ។ កាលពីក្នុងខែកន្លងទៅ  ក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ រួមជាមួយនឹង FISHBIO ក្រុមអេកូយុវទូតរដ្ឋបាលជលផលកម្ពុជា និងក្រុមការងារផ្សេងទៀត បានដាក់ពង្រាយបណ្តាញឧបករណ៍ទទួលសូរស័ព្ទ នៅក្នុងអាងទន្លេមេគង្គកម្ពុជា។ បណ្តាញថ្មីនេះ នឹងអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រសង្កេតមើលប្រភេទត្រីដ៏កម្រនេះ និងស្វែងយល់អំពីចលនា និងឥរិយាបថរបស់វាផងដែរ៕ SP

ចេញជាផ្លូវការហើយ ត្រីបបែលយក្សរបស់កម្ពុជាជាប់កំណត់ត្រាពិភពលោក ធំជាងគេ