សមត្ថកិច្ចដោះលែងបេក្ខភាព​មេឃុំ​ជាប់ឆ្នោត​បក្សភ្លើងទៀន​ខេត្តកំពង់ធំ​ បន្ទាប់​ឃុំ​ខ្លួន​មួយ​យប់​នៅ​ស្នងការ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 22 មិថុនា 2022
សមត្ថកិច្ចដោះលែងបេក្ខភាព​មេឃុំ​ជាប់ឆ្នោត​បក្សភ្លើងទៀន​ខេត្តកំពង់ធំ​ បន្ទាប់​ឃុំ​ខ្លួន​មួយ​យប់​នៅ​ស្នងការ

បេក្ខភាពមេឃុំជាប់ឆ្នោតបក្សភ្លើងទៀន នៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ លោក ញឹមសារ៉ុម ត្រូវបានសមត្ថកិច្ចដោះលែងវិញ ក្រោយពីឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តមួយយប់បន្ទាប់ពីតុលាការ បានពិនិត្យលើឯកសារភស្តុតាង ជាក់ស្តែងនៃដំណើររឿង កាលពី២០ឆ្នាំមុន។

សូមរំលឹកថា សមត្ថកិច្ចខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានចាប់បញ្ជូនលោកញឹម សារ៉ុម ទៅឃុំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដោយសំអាងថា ការចាប់ឃុំខ្លួននេះធ្វើតាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ លោក ស៊ិន វណ្ណៈ។

សមត្ថកិច្ចដោះលែងបេក្ខភាព​មេឃុំ​ជាប់ឆ្នោត​បក្សភ្លើងទៀន​ខេត្តកំពង់ធំ​ បន្ទាប់​ឃុំ​ខ្លួន​មួយ​យប់​នៅ​ស្នងការ

លោក ញឹម សារ៉ុម កាលពីឆ្នាំ២០១២ បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ មកពីគណបក្ស សម រង្ស៊ី។ នៅឆ្នាំ២០១៧ ជាប់ឆ្នោតជាជំទប់ទី១ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ មកពីគណបក្សសង្រ្គោះជាតិ។

នៅឆ្នាំ២០២២ ជាប់ឆ្នោតជាមេឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ មកពីគណបក្ស ភ្លើងទៀន។ក្រៅពីតួនាទីជាអ្នកនយោបាយមូលដ្ឋាន លោក ញឹម សារ៉ុម គឺជាអាចារ្យវត្តក្តីស្រងែ ឃុំចំណាលើស្រុកស្ទោង ខេត្តកំពង់ធំ៕ SP

សមត្ថកិច្ចដោះលែងបេក្ខភាព​មេឃុំ​ជាប់ឆ្នោត​បក្សភ្លើងទៀន​ខេត្តកំពង់ធំ​ បន្ទាប់​ឃុំ​ខ្លួន​មួយ​យប់​នៅ​ស្នងការ សមត្ថកិច្ចដោះលែងបេក្ខភាព​មេឃុំ​ជាប់ឆ្នោត​បក្សភ្លើងទៀន​ខេត្តកំពង់ធំ​ បន្ទាប់​ឃុំ​ខ្លួន​មួយ​យប់​នៅ​ស្នងការ សមត្ថកិច្ចដោះលែងបេក្ខភាព​មេឃុំ​ជាប់ឆ្នោត​បក្សភ្លើងទៀន​ខេត្តកំពង់ធំ​ បន្ទាប់​ឃុំ​ខ្លួន​មួយ​យប់​នៅ​ស្នងការ សមត្ថកិច្ចដោះលែងបេក្ខភាព​មេឃុំ​ជាប់ឆ្នោត​បក្សភ្លើងទៀន​ខេត្តកំពង់ធំ​ បន្ទាប់​ឃុំ​ខ្លួន​មួយ​យប់​នៅ​ស្នងការ